14285199 1113369702083237 1431744182 o

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ត្បូងឃ្មុំ​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ក្រុង​សួង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​ជាប់​ពាក់ព័ន្ធ នឹង​គ្រឿង​ញៀន​​នៅវេលា​ម៉ោង​១ និង៣០​នាទី រសៀល​ថ្ងៃទី​៦ កញ្ញា ​ឆ្នាំ​២០១៦ នៅ​ភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។



    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ យឿន វ៉ៃ ហៅខ្វៃ ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ  ដកហូត​ថ្នាំញៀន​២​កញ្ចប់ ហើយ​បញ្ជូនទៅ​ក្រុង​កសាង​សំណុំរឿង​ទៅ​តុលាការ​ខេ​ត​តាម​នីតិវិធី៕


មតិយោបល់