De

ក្មេង​នេះ​សុខៗ​ស្រាប់តែ​វិលមុខ​ធេងធោង រមាស់​ស្បែក ហើម​បបូរមាត់​! មូលហេតុ​ធ្វើ​ឱ្យឪពុកម្តាយ​វាតក់​ស្ល​ត់​ជាខ្លាំង​

    ​មាន​មនុស្ស​ជាច្រើន​មិន​ជឿថា​ពួកគេ​អា​ឡែ​ស៊ី​ដោយសារ​ថ្នាំ Penicillin ទេ​។ វេជ្ជបណ្ឌិត​លោក Thomas Leath អ្នកជំនាញ​រោគ​សើ​ស្បែក​ម្នា​ក់នៅ​មហាវិទ្យាល័យ Texas A&M College of Medecine បាន​និយាយថា "​ប្រតិកម្ម​អា​ឡែ​ស៊ី​គឺជា​រឿង​ធំ​បំផុត​ក្នុង​ការប្រើ​ថ្នាំ Penicillin"​។​

​    ​លោក​បន្តទៀតថា "​មនុស្ស​ជាច្រើន ត្រូវបាន​រាយការណ៍​ថា​អា​ឡែ​ស៊ី​ជាមួយ​ថ្នាំ Penicillin មិនដឹង​មូលហេតុ​។ វា​អាចមកពី​ពួកគេ​មានប្រតិកម្ម​នឹង​ថ្នាំ នៅពេល​ពួកគេ​នៅ​ក្មេង​ពេក ឬ​ដោយ​សមាជិកគ្រួសារ​ធ្លាប់មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ប្រភេទ​នេះ ហើយ​បាន​ប្រាប់​កូន​របស់​ពួកគេ​មិនឱ្យ​លេបថ្នាំ Penicillin ទេ​"​។​

​    ​មូលហេតុ​ផ្សេង​មួយទៀត​ដែល​ធ្វើឱ្យ​ពួកគេ​មាន​អា​ឡែ​ស៊ី​ជាមួយ​ថ្នាំ Penicillin គឺ​ដោយសារ​ពេទ្យ​ចេញ​ថ្នាំ​ខុស​ឱ្យ​សម្រាប់​ព្យាបាល​ផ្ដាសាយ​។​

​    ​លោក Leath និយាយថា "​ថ្នាំ Penicillin នឹងមិន​ព្យាបាល​បាក់តេរី​ដូចជា​ផ្ដាសាយ​នោះទេ​។ នៅពេល​នរណាម្នាក់​ត្រូវបាន​គេ​ចេញ​ឱ្យប្រើ​ថ្នាំ​ផ្សះ​សម្លាប់​មេរោគ ពួកគេ​អាច​នឹង​កើត​កន្ទួល ឬ​បញ្ហា​ផ្សេងៗ​ដោយសារ​ថ្នាំ​នោះ​"​។​

​    ​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ Pennicillin អាច​បណ្ដាល​កើតរោគ​សញ្ញា​រួមមាន​បន្ទាល​ត្រ​អាក ក្អួត ចង់​ក្អួត រាគរូស ហើម​មាត់ ហើម​អណ្ដាត និង​បំពង និង​ជំងឺហឺត​។​

​    ​លោក Leath បន្តទៀតថា "​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ Penicillin អាច​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក បណ្ដាលឱ្យ​វិលមុខ ឬ​បាត់បង់​ស្មារតី​"​។ 
​    ​ប្រសិនបើ​អ្នក​លោក​អ្នកមាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ​បានន័យថា​ជីវិត​របស់​អ្នក​កំពុង​រង​ការគំរាមកំហែង​ហើយ អ្នក​ត្រូវ​ទៅរក​មណ្ឌល​សុខភាព​ជាបន្ទាន់​។​

​    ​ប្រតិកម្ម​ថ្នាំ​កើតឡើង​លឿន​បំផុត បន្ទាប់ពី​លេបថ្នាំ​នេះ​បាន ១០ ទៅ ១៥ នាទី ឬ ១ ម៉ោង ទៅ ២ ម៉ោង​៕

ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់