adverise with khmeread 1

វិធី​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ព្យាបាល​ពពែ​ឆ្កែ​

    ​ពពែ​ឆ្កែ​គឺជា​ការឆ្លង​មេរោគ​មួយ​នៃ​ក្រពេញ​ខ្លាញ់​ស្ថិតនៅ​ត្របកភ្នែក​។ វា​ចាប់ផ្ដើម​ស្ទះ​ក្រពេញ​នោះ បណ្ដាលមកពី​ភាពកខ្វក់ ការប្រើ​គ្រឿងសម្អាង និង​ភាគល្អិត​ផ្សេងៗ​ចូលទៅ​នៅពេល​ញី​ភ្នែក​។ បន្ទាប់មក​វា​ទៅជា​ឆ្លង​មេរោគ ហើយ​ភាគច្រើន​បណ្ដាលមកពី​មេរោគ Staphylococcus​។ ហើយ​កត្តា​ផ្សេងទៀត វា​កើតឡើង​ដោយសារ ស្រេ្ត​ស ការផ្លាស់ប្ដូរ​អ័រម៉ូន និង​រលាក​ត្របកភ្នែក​។​

​    ​ពពែ​ឆ្កែ​នឹង​បង្កើត​ទៅជា​ខ្ទុះ ហើយ​បញ្ហា​នេះ​នឹង​បាត់​ឯង​បន្ទាប់ពី ១ ទៅ ២ អាទិត្យ​។ យ៉ាងណាមិញ​មាន​វិធី​ដោះស្រាយ​បែប​ធម្មជាតិ អំឡុងពេល​មាន​ពពែ​ឆ្កែ​។​

​    ​* ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​
​    ​ជ្រលក់​ក្រណាត់​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​ស្អំ​រយៈពេល ៥ នាទី ដើម្បី​ព​ន្លឿ​ន​ល្បឿន​ឱ្យ​ខ្ទុះ​ឆាប់​ធ្លាយ​។ ស្អំ ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​

​    ​* ស្លឹក​ត្របែក​
​    ​ជ្រលក់​ស្លឹក​ត្របែក​ចូល​ទឹក​ក្តៅ រួច​ស្រង់​ចេញ​ទុកឱ្យ​ត្រជាក់​បន្តិច (​កុំ​ត្រជាក់​ពេក​) រួច​យក​ទ្រាប់​ជាមួយ​កន្សែង​ហើយ​បិត​លើ​ភ្នែក​ច្រើន​នាទី​។ ធ្វើបែបនេះ ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ ធ្វើឱ្យបាន​ពីរ​បី​ថ្ងៃ​នឹង​ជាសះស្បើយ​ឯង​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់