ឱសថ​ទាំងនេះ​ត្រូវ​ចៀសវាង​ដាច់ខាត អំឡុងពេល​មានគភ៌ ឬ ពេល​បំបៅ​ដោះ​

    ​ឱសថ​មួយចំនួន​មាន​សុវត្ថិភាព​ក្នុងការ​លេប​អំឡុងពេល​មានគភ៌ រីឯ​ឱសថ​ខ្លះទៀត​អាចមាន​ផលប៉ះពាល់​លើ​ទារក​មិនទាន់​កើត​។ ការ​ឆែក​មើល​សុវត្ថិភាព​ថ្នាំ​ជា​រឿង​ចាំបាច់​ណាស់ ជាពិសេស​អំឡុងពេល​មានគភ៌​បាន ១៣ សប្តាហ៍​ដំបូង ព្រោះនេះ​ជា​ពេល​ដ៏​សំខាន់​សម្រាប់​ការលូតលាស់​អំប្រ៊ីយ៉ុង និង​ទារក​។ 

​    ​ឱសថ​ក៏​អាច​ឆ្លង​មក​ក្នុង​ទឹកដោះ​ក្នុង​បរិមាណ​តិចតួច​ផងដែរ​។ ខណៈដែល​ថ្នាំ​ភាគច្រើន​មាន​សុវត្ថិភាព​សម្រាប់​ម្តាយ និង​មិន​បង្ក​ផលប៉ះពាល់​ដល់​ទារក​ដែល​កំពុង​បៅដោះ ថ្នាំ​ខ្លះទៀត​ដូចជា Cytotoxic Agents, Lithium, Radiopharmaceuticals, និង Retinoids ត្រូវ​ចៀសវាង​ដាច់ខាត​។ 

​    ​ចំណាំ​៖ ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឬ​អ្នកជំនាញ​ថែទាំ​សុខភាព​ជានិច្ច​មុនពេល​ប្រើប្រាស់​ថ្នាំ​អំឡុងពេល​មានគភ៌ ឬ​បំបៅ​ដោះ​៕

adverise with khmeread
ប្រភព៖ healthybiofood

អ្នកនឹងចូលចិត្ត