adverise with khmeread 1

មិន​នឹកស្មាន​! សេរ៉ូម​ប្រៃ ១ ប្លោក ២៥០០៛ អាចជួយ​ព្យាបាល​មុន​ជាសះស្បើយ​ឥត​ដឹងខ្លួន​

    ​មុន​កើត​ចំពោះ​មនុស្ស​គ្រប់គ្នា ហើយ​អ្នកខ្លះ​ត្រូវ​ពឹង​ពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​មុន​។ អ្នក​ខ្លះទៀត​ត្រូវ​ចំណាយលុយ​ស្ទើរ​រីង​អស់ពី​ខ្លួន​ដើម្បី​ព្យាបាល​។ ប៉ុន្តែ​ក្រៅពី​វិធី​ព្យាបាល​ដោយ​ប្រើ​ម្សៅ​លាប​បំបាត់​មុន ព្យាបាល​នៅ​គ្លីនិក និង​ប្រើ​ផលិតផល​ផ្សេងៗ តើ​លោក​អ្នកមាន​ដឹងថា​នៅសល់​ជម្រើស​អ្វី​ទៀត​ទេ ដែល​អាចជួយ​ព្យាបាល​មុន​ដោយ​មិនចាំបាច់​ចំណាយ​ច្រើន​? 

​    ​ជាការ​ពិត​ទឹក​សេរ៉ូម​ប្រៃ​ជា​ជម្រើស​មួយទៀត​ដែលមាន​តម្លៃថោក តែ​អាច​ព្យាបាល​មុន​យ៉ាង​មាន​ប្រសិទ្ធភាព​។  ក្រៅពី​ទុក​ព្យួរ​ឱ្យ​អ្នកជំងឺ សម្រាប់​លាងមុខ​របួស បង្គ្រប់​ជាតិ​ទឹក​ក្រោយ​រាគរូស​ខ្លាំង ទឹក​សេរ៉ូម​ប្រៃ (Saline Serum) អាចជួយ​ព្យាបាល​មុន​គ្រប់​ប្រភេទ លើ​ស្បែ​កមុខ​គ្រប់​ប្រភេទ​ទៀត​។ 

​    ​សេរ៉ូម​ប្រៃ​ជា​ថ្នាំ​មួយ​ដែល​ផ្ទុក​ទៅដោយ​សូ​ដ្យូ​ម​ក្ល​រីដ ដែល​ប្រើ​សម្រាប់​លាង​របួស ដំបៅ ស្បែក​ដាច់រយះ បន្តក់​ភ្នែក សម្អាត​ខ្ទុះ​រន្ធ​ច្រមុះ និង​ប្រើស​សម្រាប់​គោលបំណង​ផ្សេងទៀត​ជាច្រើន​រាប់ទាំង​ការ​កម្ចាត់​បាក់តេរី​លើ​មុខ (​ដូច​ជាមុន​ជាដើម​)​។ 

​     តាម​ពិសោធន៍​ស្ត្រី​ម្នាក់​ក្នុងប្រទេស​ថៃ នាង​លើកឡើងថា នាង​លាបទឹក​សេរ៉ូម​លើ​មុខ​រាល់ថ្ងៃ​លើ​មុខ​ដែល​សម្បូរ​មុន​របស់​នាង ហើយក៏​សង្កេតឃើញ​មុន​ក្តាំង​ពេញមុខ​បាត់​បន្តិច​ម្តងៗ​រាល់ថ្ងៃ​។ ក្រោយពី​លាងមុខ​ជាមួយ​ទឹក​សេរ៉ូម រួច​នាង​បាន​លាង​ទឹក Cleanser និង​ក្រែ​ម​រក្សា​សំណើម​ត្រាប់​មួយតង់​ថែមទៀត​រាល់​យប់​មុនពេល​ចូល​គេង​។ 

​    ​តោះ​នៅចាំ​អ្វី​ទៀត Share ចែក​អ្នក​កើតមុន​ឱ្យ​បានដឹង​គ្រប់ៗ​គ្នា ព្រោះ​ទឹក​សេរ៉ូម​មានតម្លៃ​ថោក​ណា​ស់គឺ​ត្រឹម ២៥០០​រៀល​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់