adverise with khmeread 1

នារី​វ័យ​ជំទង់​ម្នាក់នេះ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ប៉ោម​រាល់ថ្ងៃ​គ្រប់​មួយខែ​! នេះ​ជា​ហេតុផល​

    ​អ្នក​បានដឹង​មកហើយ​ថា ទឹកខ្មេះ​ប៉ោម​គឺជា​គ្រឿងផ្សំ​សុខភាព​មួយ ដែល​អាច​ប្រើ​សម្រាប់​គោលបំណង​ផ្សេងៗ​ជាច្រើន​។​

​    ​- ជើង ឬ​មេជើង​កើត​ផ្សិត​អាច​បណ្ដាលឱ្យ​ឈឺ​និង​មិន​ស្រួល​ជើង រួមមាន​ទាំង​កន្ទួល​រមាស់ និង​រលាក​នៅ​ចន្លោះ​ជើង​។ យ៉ាងណាមិញ ទឹកខ្មេះ​ប៉ោម​មាន​ប្រសិទ្ធភាព​បំបាត់​ឈឺចាប់ និង​រោគសញ្ញា​ផ្សេងទៀត​ផងដែរ​។ អ្នក​អាច​ព្យាបាល​ផ្សិត​នៅលើ​ជើង បន្ទាប់ពី​រយៈពេល​មួយខែ​។ អ្នក​គ្រាន់តែ​ត្រាំ​ជើង​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម​រយៈពេល ៣០ នាទី​រៀងរាល់ថ្ងៃ​ជាការ​ស្រេច​។​

​    ​ហើយ​វា​អាច​ព្យាបាល​ជំងឺ​ផ្សេងទៀត​ដូចជា​៖

​    ​- ស្បែក​ខ្មៅ​ជាំ​ដោយ​ពន្លឺព្រះអាទិត្យ អ្នក​គ្រាន់តែ​ចាក់ទឹក​ខ្មេះ​ប៉ោម ១ កែវ​ចូលក្នុង​អាង​ងូតទឹក ហើយ​ត្រាំ​ខ្លួន​របស់​អ្នកមួយ​ស្របក់​ជាការ​ស្រេច​។​
​    ​- ឈឺក្រពះ លាយ​ទឹក​មួយ​កែវ​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម​មួយ​ស្លាបព្រា​បាយ​ផឹក​។​
​    ​- សម្រក​ទម្ងន់ លាយ​ទឹកខ្មេះ​ប៉ោម​មួយ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​ផឹក​។​
​    ​- កាត់បន្ថយ​ការឈឺ​ចុកចាប់​សាច់ដុំ​ដោយ​លាយ​ទឹកខ្មេះ​ប៉ោម ២ ស្លា​ព្រា​កាហ្វេ និង​ទឹកឃ្មុំ ១ ស្លា​ព្រា​កាហ្វេ​ជាមួយនឹង​ទឹក​មួយ​កែវ​។​
​    ​- លាង​សក់​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​លាយ​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម កន្លះ ស្លាបព្រា​កាហ្វេ ដើម្បីឱ្យ​សក់​ភ្លឺរលោង និង​កាត់បន្ថយ​ការ​ជ្រុះ​សក់​៕

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់