adverise with khmeread Shutterstock 157019225

សិច​សម្រាប់​មនុស្ស​ចាស់​ល្អ​សម្រាប់​ខាង​ស្រី អាក្រក់​សម្រាប់​ខាង​ប្រុស​

    ​ការរួម​ភេទ​នៅ​វ័យ​ចំណាស់​មិនល្អ​សម្រាប់​អ្នក​ទាំងអស់គ្នា​ទេ នេះ​បើ​យោងតាម​ការសិក្សា​ដ៏​ភ្ញាក់ផ្អើល​មួយ​។​

​    ​បុរស​ចាស់​ដែល​រួមភេទ​ញឹកញាប់ និង​ត្រេកត្រអាល​ច្រើន មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​មាន​ជំងឺ​គាំងបេះដូង​និង​បញ្ហា​បេះដូង ខណៈដែល​ការរីករាយ​និង​សិច​សកម្ម​សម្រាប់​ស្ត្រី​ចាស់​អាចមាន​អត្ថប្រយោជន៍​ដល់​សុខភាព​ទៅវិញ​។ នេះ​បើ​យោងតាម​ការសិក្សា​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​ម្នា​ក់នៅ​សាកលវិទ្យាល័យ Michigan State University​។​

​    ​អ្នកស្រាវជ្រាវ​បាន​ប្រមូល​ទិន្នន័យ​ពី​មនុស្ស​ចំនួន ២.២០៤ នាក់​ដែលមាន​អាយុ​ចន្លោះ​ពី ៥៧ ទៅ ៨៥ ឆ្នាំ រវាង​ឆ្នាំ ២០០៥ និង ២០០៦​។​

​    ​លទ្ធផល​រកឃើញថា បុរស​ចំណាស់​ដែល​រួមភេទ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជា​ម្ដង​មាន​បញ្ហា​បេះដូង​នៅ​ប្រាំ​ឆ្នាំក្រោយ ជាង​បុរស​ដែល​មិន​មានការ​រួមភេទ​សោះ ខណៈដែល​ស្ត្រី​ចំណាស់​មិនបាន​រកឃើញ​មាន​បញ្ហា​នោះឡើយ​។ នេះ​បើ​បើតាម​ការសិក្សា​បង្ហាញ​យ៉ាង​ដូច្នេះ​។​

​    ​ប្រធាន​ស្រាវជ្រាវ​អ្នកស្រី Hui Liu និយាយថា "​សម្រាប់​ស្ត្រី​យើង​មាន​ដំណឹង​ល្អ​គឺថា គុណភាព​ផ្លូវភេទ​ដ៏​ល្អ​មួយ​អាច​ការពារ​ស្ត្រី​ចំណាស់​ពី​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​បេះដូង​បាន​"​។​

​    ​អ័​ម៉ូ​ន​សិច​របស់​ស្ត្រី​នឹង​បញ្ចេញ​អំឡុងពេល​ឈានដល់​ចំណុចកំពូល ហើយ​អ័រម៉ូន​នេះ​ល្អ​សម្រាប់​ស្ត្រី​ក្នុង​ការជំរុញឱ្យ​ស្ត្រី​ចំណាស់​មាន​សុខ​ភាពល្អ​ទៀតផង​៕

adverise with khmeread
ប្រភព៖ News York Post

អ្នកនឹងចូលចិត្ត

មតិយោបល់