adverise with khmeread Untitled 1

ប្រពន្ធ​សុំ​ប្តី​ក្រីក្រ​ទិញ​ថ្នាំលាបសក់ តែ​ប្តី​បដិសេធ ចុងក្រោយ​ប្រពន្ធ​បែរជា​ធ្វើ​រឿង​មិន​នឹកស្មាន​មួយ សូម្បី​ប្តី​ក៏​មិន​នឹកស្មាន​ដល់​ដែរ​

    ​បុរស​ក្រីក្រ​ម្នាក់​រស់នៅ​ជាមួយ​ប្រពន្ធ​គួរ​ជាទី​ស្រឡាញ់​របស់គាត់​។ ថ្ងៃមួយ​ប្រពន្ធ​សក់វែង​របស់​បុរស​នោះបាន​សុំ​ប្តី​ទិញ​ថ្នាំលាបសក់​ដើម្បី​លាប​ឱ្យ​សក់​រលើបរលោង​ស្អាត​ល្អ​នឹង​គេ​បាន​ម្តង​។​

​    ​ប៉ុន្តែ​ប្តី​នោះ​មាន​អារម្មណ៍​សោកស្ដាយ​ផង​និង​អាណិត​ប្រពន្ធ​ផង ក៏​សម្រេច​ឆ្លើយថា​ទេ​។ គាត់​បកស្រាយ​ថា គាត់​សូម្បីតែ​ប្រាក់​សម្រាប់​ជួសជុល​ខ្សែ​នាឡិកា​ក៏​គ្មាន​ផង​។ ហើយ​នាង​ក៏​មិនបាន​សុំ​អ្វី​ពី​ប្តី​តទៅទៀត​ដែរ​។​

​    ​បុរស​ម្នាក់​នោះបាន​ទៅធ្វើ​ការ ហើយ​បាន​ដើរកាត់​ហាង​នាឡិកា​មួយ ហើយក៏​ឆ្លៀត​ចូលទៅ​លក់​នាឡិកា​ខូច​ខ្សែ​របស់គាត់​ក្នុងតម្លៃ​ទាប​បំផុត ហើយ​គាត់​បាន​យកលុយ​នោះ​ទៅ​ទិញ​ថ្នាំលាបសក់​បាន​មួយ​ប្រអប់​តូច​សម្រាប់​ប្រពន្ធ​របស់គាត់​។​

​    ​គាត់​បានមក​ដល់ផ្ទះ​នៅពេល​ល្ងាច​មួយ​ជាមួយនឹង​ថ្នាំ​សក់​នោះ​ក្នុង​ដៃ​របស់គាត់​និង​ត្រៀម​ប្រគល់​វា​ឱ្យ​ប្រពន្ធ​របស់គាត់​។ ប៉ុន្តែ​ពេលមកដល់​ផ្ទះ គាត់​ស្រាប់តែ​ឃើញ​ការភ្ញាក់ផ្អើល​សឹង​មិន​គួរឱ្យ​ជឿ​។ ប្រពន្ធ​របស់គាត់​បាន​កាត់សក់​នោះ​លក់​ទៅ​ហាង​មួយ ដើម្បី​យកលុយ​ទិញ​នាឡិកាដៃ​ថ្មី​ជូន​ប្តី​។ ដំណក់ទឹកភ្នែក​ចាប់ផ្តើម​ស្រក់​ពី​ថ្ពាល់​របស់​ប្តី​ប្រពន្ធ​ទាំងពីរ មិនមែន​ដោយសារ​ថ្នាំ​សក់​និង​នាឡិកា​ថ្មី​ទេ គឺ​ដោយសារ​រំភើប​ចំពោះ​ក្តី​ស្មោះ​ដែលមាន​ចំពោះ​គ្នា​ទៅវិញទៅមក​។​

​    ​*** ត្រឹមតែ​ស្រឡាញ់​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់ ការដែល​ត្រូវបាន​ស្រឡាញ់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទើប​មានន័យ​។ កុំ​ស្រឡាញ់​ដោយសារតែ​របស់ទ្រព្យ​ក្រៅ​ខ្លួន ព្រោះ​របស់​ទាំងនោះ​គង់តែ​ខូច​ទៅវិញ​នៅ​ថ្ងៃ​ណាមួយ តែ​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក​ដោយស្មោះ​មិនចេះ​ខូច​ទៅណា​ទេ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់