adverise with khmeread 1

ស្ត្រី​ចិន​ម្នាក់​នៅ​សុខៗ​ស្រាប់តែ​ស្រែក​ដាក់​បុរស​ស្បែ​កស​ថា "​កុំ​ជាន់​ទឹកដី​ចិន​! យើង​ស្អប់​អាមេរិក​ណាស់​"

    ​ឃ្លី​ប​វីដេអូ​មាន​រយៈពេល ៧ វិនាទី​មួយ​កំពុងតែ​ល្បី​ពេញ​អ៊ី​ធឺ​ណេ​ត ខណៈ​វា​បង្ហាញ​ពី​ស្ត្រី​ចិន​ម្នាក់​បាន​បញ្ចេញ​កំហឹង​របស់ខ្លួន​នៅឯ​ព្រលានយន្តហោះ​ចិន​មួយ​។​

​    ​ដោយ​ស្លៀក​ពាក់អាវ​ពណ៌​ខៀវ និង​ខោ​ពណ៌​ខ្មៅ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បានចេញ​មុខ​ជេរ​អ្នកទេសចរ​អាមេរិក​ថា "​កុំ​ជាន់​ទឹកដី​ចិន​! យើង​ស្អប់​អាមេរិក​ណាស់​"​។​

​    ​រឿងហេតុ​ដែលនាំឱ្យ​នាង​និយាយ​រើសអើង​ជាតិ​សាសន៍​នេះ​គេ​នៅ​មិនទាន់​ដឹង​ទេ​។ បុរស​ជា​អ្នក​ថត​បាន​ភ្ញាក់​ជាខ្លាំង​ចំពោះ​ការនិយាយ​បែប​រើសអើង​របស់​ស្ត្រី​រូបនេះ ដោយ​ភ្លាត់មាត់​ថា "Whoa"​។​

​    ​វីដេអូ​នេះ​ត្រូវបាន​គេ​ចូល​ទស្សនា​ច្រើនជាង ១៥ ម៉ឺន​ដង​ចាប់តាំងពី​ត្រូវបាន​ចេញផ្សាយ​មក​។ ម្ចាស់​គណនី​ឈ្មោះ Alee ជា​អ្នក​បង្ហោះ​វីដេអូ​នេះ និង​បានសរសេរថា "​ខ្ញុំ​រង់ចាំ​ទទួល​មិត្តភក្តិ​រួមការ​ងារ​ជនជាតិ​អាមេរិក​របស់ខ្ញុំ​ពី​ព្រលានយន្តហោះ Shanghai Pudong Airport ហើយ​ប៉ុន្មាន​វិនាទី​ក្រោយមក រឿងនេះ​កើតឡើង​"៕

 

adverise with khmeread

មតិយោបល់