adverise with khmeread Feature image

គ្រាន់តែ​ក្តោប​ម្រាមដៃ​ចូលគ្នា​សោះ លទ្ធផល​ចេញមក​សឹង​មិន​គួរឱ្យ​ជឿ​!

    ​យ៉ូ​ហ្គា (Yoga) មិន​ត្រឹមតែ​ជា​លំ​ហាត់ប្រាណ​មួយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ទម្រង់​នៃ​ការអនុវត្តន៍​ស្មារតី​ដើម្បី​ជំរុញ​ដល់​រាងកាយ បញ្ញា និង​សុខភាព​ផ្លូវចិត្ត​ទៀតផង​។ ក្នុង​លំ​ហាត់ប្រាណ​បែប​យ៉ូ​ហ្គា​មិន​ត្រឹមតែ​រួមបញ្ចូល​ទាំង​ការ​ពត់ពេន​ខ្លួន និង​ការ​កាច់រាង​ក្នុង​ទម្រង់​ផ្សេងៗ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ពាក់ព័ន្ធ​នឹង​ចលនា​របស់​ម្រាមដៃ​ហៅថា Mudras ក្នុងពេល​កំពុង​ធ្វើ​សមាធិ​ផងដែរ​។ Mudras មានន័យថា​កាយវិការ​ដែល​បាន​ជ្រើស​យក​អំឡុង​ពេលធ្វើ​សមាធិ ឬ​ពេល​អង្គុយ​ដកដង្ហើម​វែងៗ​ដើម្បី​ទាញ​ថាមពល​មក​ចូលក្នុង​រាងកាយ​។ បច្ចេកទេស Mudras ក៏​ជួយ​ជំរុញ​ដល់​តំបន់​ខុសៗ​គ្នា​ក្នុង​ខួរក្បាល​ផងដែរ​។

១. ក្តោប​ម្រាមដៃ​ចូលគ្នា រួច​ទុក​មេដៃ​ខាងឆ្វេង​ឱ្យ​បះ​ឡើងលើ​ត្រង់ ហើយ​យក​ម្រាមដៃ​ចង្អុល​និង​មេដៃ​ខាងស្តាំ​ក្តោប​លើ​មេដៃ​ឆ្វេង​។

​    ​អត្ថប្រយោជន៍​៖
- ព្យាបាល​ជំងឺហឺត ខ្វិន និង​សម្ពាធ​ឈាម​ចុះ​ទាប​
- បង្កើន​កម្តៅ​ក្នុង​រាងកាយ គ្រប់គ្រង​បាន​នូវ​ជំងឺ​ផ្តាសាយ និង​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ​
- ទប់ស្កាត់បាន​ទាំងស្រុង​មិនឱ្យ​កើត​ជំងឺរបេង​នៅពេល​បង្ការ​ជំងឺហឺត​បានជា​មុន​

​សម្គាល់​៖ មនុស្ស​ដែល​ដុះ​សាច់​ក្បាលពោះ និង​មាន​សម្ពាធ​ឈាម​ខ្ពស់​មិនគួរ​អនុវត្ត​វិធី​នេះ​ទេ​។

* អ្នក​គួរ​អនុវត្តតាម​វិធី​នេះ​នៅ​ព្រឹក​ព្រហាម ឬ​ពេលយប់​ត្រជាក់ ចាប់ពី ១៦ ទៅ ៤៨ នាទី​។

២. បន្ទន់​ម្រាមដៃ​នាង និង​កូន​ម្រាមដៃ រួច​យក​ចុង​ម្រាម​ទាំងពីរ​ទៅ​ប៉ះ​ជាមួយនឹង​មេដៃ រួច​សន្ធឹង​ម្រាមដៃ​នៅសល់​ឱ្យ​ត្រង់​។


​    ​
​    ​អត្ថប្រយោជន៍​៖
- ប្រសិនបើ​អនុវត្ត​ជាប្រចាំ លំ​ហាត់ប្រាណ​របៀបនេះ​អាចជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ការពារ​ភ្នែក និង​កាត់បន្ថយ​ជំងឺ​ទាក់ទង​នឹង​ភ្នែក​បាន​។ វា​ជួយ​ធ្វើឱ្យ​រាងកាយ​មាន​ថាមពល និង​រក្សា​តុល្យភាព​ជាតិ​វីតាមីន​ក្នុង​រាងកាយ​ផងដែរ​។
​សម្គាល់​៖ គ្មាន​ពេលវេលា​កំណត់​សម្រាប់ធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ​នេះ​ទេ លោកអ្នក​អាចអនុវត្ត​វា​តាមចិត្ត​ចង់​ពេលណា​ក៏បាន​។

៣. យក​ម្រាមដៃ​នាង​ដាក់​នៅ​គល់​មេដៃ​ហើយ​យក​មេដៃ​សង្កត់ពីលើ (​ធ្វើ​នៅ​ដៃ​ទាំងសងខាង​)​។ រួចហើយ ត្រូវ​យកដៃ​ទាំងពីរ​ទៅ​ដាក់​ក្នុង​ជង្គង់​ដែល​បត់​ចូលគ្នា ហើយ​ប្រឹង​សង្កត់​លើ​បាតដៃ​បន្តិច​។

​    ​អត្ថប្រយោជន៍​៖
- ជួយ​បញ្ហា​សុខភាព​ជាច្រើន​ដូចជា ជំងឺ​ទឹកនោមផ្អែម បញ្ហា​ថ្លើម កាត់បន្ថយ​កម្រិត​ជាតិ​កូ​ឡេ​ស្តូ​រ៉ុល និង​ពង្រឹង​រាងកាយ​ឱ្យ​មាំមួន​។​
 
សម្គាល់​៖ អនុវត្ត​វា​ឱ្យបាន ២០-៣០ នាទី​រៀងរាល់ថ្ងៃ​៕

adverise with khmeread

មតិយោបល់