adverise with khmeread Untitled 1

តារា​អូឡាំពិក​ចិន Fu Yuanhui និង Yao Ming នឹងចូលរួម​កម្មវិធី​ផ្សងព្រេង​ជាមួយ​តារា​អង់គ្លេស លោក Bear Grylls

    ​កំពូល​អ្នក​ផ្សងព្រេង​ដ៏​ល្បី​មួយរូប​គឺ​លោក Bear Grylls នឹងមាន​កម្មវិធី​ផ្សេង​ព្រេង​ថ្មី​មួយទៀត​ក្រោម​ប្រធានបទ Absolute Zero ដែល​ក្នុង​វគ្គ​នេះ តារា​ចិន​ល្បីៗ​ក៏​នឹងចូលរួម​ផងដែរ​។​

​    ​តារា​ចិន​ដែល​កំពុង​ល្បីឈ្មោះ​នោះ​គឺ​ម្ចាស់​មេដាយ​សំរឹទ្ធិ​អូឡាំពិក​ខាង​ហែល​ទឹក​កញ្ញា Fu Yuanhui​។ បើ​យោងតាម​វេ​ប​សាយ Shanghaiist បានឱ្យដឹងថា ក្រុម​ផលិតករ​បាន​បញ្ជា​ក់រួ​ចរាល់​ហើយ​អំពី​ការចូលរួម​របស់​អត្ត​ព​លិ​ក​ចិន​រូបនេះ​។​

​    ​កញ្ញា Fu Yuanhui ត្រូវបាន​គេ​ចងចាំ​ជា​កីឡាការិនី​នៅ​អូឡាំពិក​ម្នាក់​ដែល​បាន​យកឈ្នះ​បេះដូង​ទស្សនិកជន​ដោយសារ​អត្ត​ច​រិ​ក​ដ៏​គួរឱ្យ​ស្រឡាញ់​របស់​នាង​។​

​    ​រំពេច​នោះ កញ្ញា​ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​លោក Grylls ដែល​បាន​អញ្ជើញ​នាង​មក​ចូលរួម​កម្មវិធី​ផ្សងព្រេង​តាមរយៈ​បណ្តាញ​សង្គម Weibo​។​

​    ​ក្រៅពី​កញ្ញា Fu លោក Grylls ក៏​ចង់បាន​ការចូលរួម​ពី​លោក Yao Ming ផងដែរ ដោយ​សួរ​អតីត​តារា​បាល់បោះ​ដ៏​ល្បី​របស់​ចិន​រូបនេះ​ថា​តើ​គាត់​នឹក​នារី​វ័យក្មេង​ឈាមរាវ​ដ៏​ក្លាហាន​ម្នាក់នេះ​ទេ​។ ក្រោយមក​លោក Yao Ming ក៏បាន​យល់ព្រម​សំណើ​នេះ​។​

​    ​ទោះយ៉ាងណា ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Baido លោក Robin Li ជា​មនុស្ស​ដំបូង​ដែល​ទទួល​សំណើ​ពី​លោក Grylls ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្សងព្រេង​នេះ​៕

adverise with khmeread

មតិយោបល់