adverise with khmeread 37f5b71800000578 3775673 image a 1 1473154158349

គ្រប់គ្នា​ចង់​ស្គម តែ​តារា​បង្ហាញ​ម៉ូត​ម្នាក់នេះ​ប្រាថ្នា​ឡើង​ទម្ងន់​ឱ្យបាន ៤៥០ គីឡូក្រាម​

    ​តារា​ម៉ូ​ដែល​ធាត់​ម្នាក់នេះ​បានទទួល​លុយ​ពី​បុរសៗ​ដើម្បី​ស៊ី​ចំណី​ឱ្យ​ឡើង​ទម្ងន់​បន្ថែម ១៣៦ គីឡូ​ក្រោម ដើម្បី​ក្លាយជា​ស្ត្រី​ធាត់​ជាងគេ​នៅលើ​ពិភពលោក​និង​លែង​អាច​ដើរ​រួច​នៅ​មួយកន្លែង​តែម្តង​។​

​    ​នាង Monica Riley វ័យ ២៧ ឆ្នាំ មកពី​ទីក្រុង Fort Worth រដ្ឋ Texas មាន​ទម្ងន់ ៣១៧ គីឡូក្រាម​រួចទៅហើយ ប៉ុន្ដែ​សុបិន​របស់​នាង​គឺ​ចង់​ធាត់​ជាង​នេះ​និង​កំពុង​ត្រៀម​បន្ថែម​ទម្ងន់​រហូតដល់ ៤៥០ គីឡូក្រាម ដូច្នេះ​នាង​មាន​អារម្មណ៍​ថា​ដូចជា​ម្ចាស់​ក្សត្រិយ៍​អ៊ីចឹង​ពេល​ទៅណា​មិន​រួច​ដេក​មួយកន្លែង​។​

​    ​មិត្ត​ប្រុស​ដែល​ចិញ្ចឹម​នាង​ឈ្មោះ Sid Riley វ័យ ២៥ ឆ្នាំ បើទោះជា​អ្នក​ទាំងពីរ​មិន​រៀបការ​ជាមួយគ្នា តែ​គាត់​បាន​ចំណាយ​ពេលវេលា​ចម្អិន​អាហារ​ឱ្យ​នាង Monica និង​ឱ្យ​ចំណី​នាង ៣.៥០០ កាល់​ឡូរី​រៀងរាល់ថ្ងៃ​។​

​    ​នាង Monica គឺជា​តារា​ម៉ូ​ដែល​ទំហំ​យក្ស​ដ៏​ស្រស់ស្អាត​នៅលើ​វេ​ប​សាយ​មួយ ហើយ​នាង​កំពុង​ឆ្ពោះទៅមុខ​ដើម្បី​ក្លាយជា​ស្ត្រី​មិនអាច​កម្រើក​ទៅណា​រួច ដោយ​គ្រែ​គេង​របស់​នាង​នឹងមាន​ភ្ជាប់​បង្គន់​រួចជាស្រេច​ថែមទៀត​។​

​    ​នាង​និយាយថា "​នាង​គ្រោង​យក​ទម្ងន់ ៤៥០ គីឡូក្រាម​ឱ្យបាន និង​ក្លាយជា​អ្នក​ដែល​មិនអាច​ទៅណា​រួច​មួយកន្លែង​។ ខ្ញុំ​នឹងមាន​អារម្មណ៍​ដូចជា​ម្ចាស់​ក្សត្រិយ៍​មួយរូប ដោយមាន​អ្នក​នៅ​រង់ចាំ​បម្រើ​ឆ្វេង​ស្តាំ ហើយ​គាត់ (​មិត្ត​ប្រុស​) ក៏​រីករាយ​នឹង​បម្រើ​នាង​ដែរ​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់