adverise with khmeread Unnamed

នារី​ម្នាក់ ត្រូវ​ចោរឆក់​កាបូប​បាន សម្រេច ដួល​បណ្តាលឱ្យ​របួស​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​បម្រើការ​ក្រុមហ៊ុន​ឯកជន​ម្នាក់ ខណៈ​ឪពុក​ជិះ​ម៉ូតូ​ទៅយក​ចេញពី​ធ្វើការ ហើយ​នារី​រង​គ្រោះជា​អ្នក​ឌុប​ឪពុក​មកវិញ ត្រឡប់មកផ្ទះ ត្រូវ​ជនសង្ស័យ​២​នាក់មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្តាលឱ្យ​ដួល​រលាត់​ដៃជើង ហើយ​កាបូប​ចោរ​យកទៅ​បាត់។​

    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃទី៧ ​កញ្ញា ២០១៦ នៅមុខ​សាលា​អន្តរជាតិវែ​ល តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    នារី​រងគ្រោះ​ឈ្មោះ អេង គ​ន្ធា អាយុ៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ នាង​បានចេញ​ធ្វើបាន​ការ​ហើយ​ឪពុក​ជា​អ្នកជិះ​ម៉ូតូ​ទៅយក តែ​ពេល​មកវិញ​នាង​ជា​អ្នក​ឌុប ខណៈ​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ជិត​ដល់ផ្ទះ​ហើយ​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ ម៉ាក​ MSX ពណ៌​ក្រហម​មិន​ចាំ​ស្លាក​លេខ មក​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​របស់​នាង​ដែល​ស្ពាយ​ចំហៀង បណ្តាលឱ្យ​រូបនាង​ជាមួយ​ឪពុក​ដួល​របួស​រលាត់​ដៃ​រលាត់​ជើង ហើយ​កាបូប​ត្រូវ​ចោរ​យកទៅ​បាត់​។​

    នាង​បន្តថា នៅក្នុង​កាបូប​នោះ​មាន​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន កាត​ការងារ លុយ​ជាង​១០០​ដុល្លារ ទូរស័ព្ទ ចុច​ពិល​១​គ្រឿង ទូរស័ព្ទ និង​ Samsung Galaxy Note 3 មួយគ្រឿង។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទៅដល់​កន្លែងកើតហេតុ សួរនាំ​ដំណើររឿង​និង​នាំ​នារី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​កំណត់ហេតុ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលកា​កាប​៕​

 

adverise with khmeread

មតិយោបល់