adverise with khmeread 3806e63100000578 3778252 the iphone 7 will be waterproof and have stereo speakers instead a 5 1473281365431

iPhone 7 និង iPhone 7 Plus មិន​ជ្រាប​ទឹក​ចាប់ផ្តើម​នាំចេញ​ថ្ងៃទី ១៦ កញ្ញា តែ​អាច​កុម្ម៉ង់​ទុក​មុន​នៅ​ថ្ងៃ​សុក្រ​នេះ​

    ​បន្ទាប់ពី​រង់ចាំ​យ៉ាង​អន្ទះសារ​អស់​ជាច្រើន​ខែ ក្រុមហ៊ុន Apple ទីបំផុត​បានបង្ហាញ​ទូរស័ព្ទ iPhone 7 និង នាឡិកា Apple Watch ថ្មី​ដែល​ពុំមាន​ជ្រាប​ទឹក​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី ៧ កញ្ញា (​ព្រឹក​ទាបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​ស្រុក​ខ្មែរ​)​។ 

​    ​ទូរស័ព្ទ iPhone 7 ពុំមាន​រន្ធ​ដោត​កាស​ទេ​គឺ​ទុក​តែ​រន្ធ​សាក​ភ្លើង​សម្រាប់​ត​ខ្សែ​ដោត​កាស​ស្តាប់​ត្រចៀក​ខាងក្រៅ និង​មាន​ថ្ម​កាន់​យូរ​ជាង​មុន​។ 

​    ​ទូរស័ព្ទ iPhone 7 ធំ​ជាង​មុននេះ​ក៏មាន​ប្រព័ន្ធ​កាមេរ៉ា​ពីរ​ផងដែរ​នៅ​ខាងក្រោយ​សម្រាប់​ថតរូប​ប្រភេទ​អុ​ប​ទិ​ក​ហ្ស៊ូ​ម ហើយ​ក្រុមហ៊ុន Apple ក៏បាន​បង្ហាញ​កាស​ឥត​ខ្សែ​ប្រភេទ Airpod តម្លៃ ១៥៩ ដុល្លារ​ថ្មី​សន្លាង​ផងដែរ តែ​ទោះយ៉ាងណា​ក្រុមហ៊ុន​និយាយថា​នឹង​នាំចេញ​ខ្សែ​ដោត​កាស​ស្តាប់​ត្រចៀក​ខាងក្រៅ​ដើម្បី​ដោត​កាស​ចាស់ៗ​នៅ​គ្រប់​ប្រអប់​ផលិតផល iPhnoe ផងដែរ​។ 

​    ​លោក Tim Cook បើក​ធ្វើ​បទ​បង្ហាញ​នៅ​សាល Bill Graham Civic Auditorium ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ជាមួយ​វី​ដេ​អ​របស់គាត់​កំពុង​ចូលរួម​ក្នុង​កម្មវិធី​ច្រៀង​ខារ៉ាអូខេ​ក្នុង​ឡាន​ជាមួយ​លោក​ជែ​ម​ស៍ ខ័​រ​ដិ​ន James Corden ដោយ​ច្រៀង​តាម​បទ​របស់​ក្រុម One Direction មុនពេល​អ្នក​ទាំងពីរ​ត្រូវបាន​ចូលរួម​ដោយ​តារាចម្រៀង​ផា​រែ​ល Pharrell ដើម្បី​ប្រគល់​ឧបករណ៍​ទំនើប​មួយ​ដល់ Tim Cook​។ 

​    ​លោក Tim Cook និយាយថា "​ខ្ញុំ​រីករាយ​ណាស់​ដែល​ជែ​ម​ស៍ដឹក​ខ្ញុំ​មក​ទីនេះ​ទាន់ពេល ខ្ញុំ​ប្រហែល​បាត់​សំឡេង​របស់ខ្ញុំ មុនពេល​បង្ហាញ​ភាគ​ថ្មី​នៃ​កម្មវិធី ដែល​នឹងដាក់​ដំណើរការ​លើកដំបូង​លើ iTunes នៅ​ឆ្នាំក្រោយ​"​។ 

​    ​ក្នុង​កំហុស​បច្ចេកទេស​ដ៏​កម្រ​មួយ ក្រុមហ៊ុន Apple បានបង្ហាញ​ឧបករណ៍​ថ្មី​ដោយ​ខ្លួនឯង​ជាមួយ​ធ្វី​ត (Tweet) ប៉ុន្មាន​នាទី​មុនពេល​បង្ហាញ​ទូរស័ព្ទ iPhone ថ្មី​ជា​ផ្លូវការ ប៉ុន្តែ​បាន​លុបចោល​វិញ​នៅ​ប៉ុន្មាន​វិនាទី​ក្រោយ​។ 

​    ​លោក Tim Cook និយាយថា "iPhone បាន​ក្លាយជា​បាតុភូត​វប្បធម៌​ពិតៗ​។ ឥឡូវ យើង​បាន​លក់​ពួកវា​ជាង ១ ពាន់​លាន​គ្រឿង​ហើយ​។ នេះ​បានធ្វើឱ្យ​វា​ក្លាយជា​ផលិតផល​ទូរស័ព្ទ​លក់ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ វា​ជា​ទូរស័ព្ទ iPhone ល្អ​បំផុត​ដែល​យើង​មិន​ធ្លាប់​បង្កើត​ពីមុនមក​។ នេះ​គឺ iPhone 7​។ វា​ធ្វើឱ្យ​រឿង​គ្រប់យ៉ាង​ដែល​អ្នកធ្វើ​សព្វថ្ងៃ​រឹតតែ​ល្អប្រសើរ​"​។ 

​    ​iPhone 7 នឹងមាន​តម្លៃ​ដូច iPhone 6s ដែរ​គឺ ៦៤៩ ដុល្លារ រីឯ iPhone 7 plus ចាប់ផ្តើម​នៅ​តម្លៃ ៧៦៩ ដុល្លារ​។ ការ​កុម្ម៉ង់​ទុក​មុននឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី ៩ ខែកញ្ញា ហើយនឹង​ចាប់ផ្តើម​នាំចេញ​នៅ​ថ្ងៃទី ១៦ កញ្ញា​ក្នុងប្រទេស​ចំនួន ៣០​។ iPhone 7 ចុង​ក្រោយនេះ​លែងមាន​ប្រភេទ ១៦ ជី​ហ្គា​បៃ​ទៀតហើយ​គឺមាន​តែ ៣២, ១២៨ និង ២៥៦ ជី​ហ្គា​បៃ​តែម្តង​។ នាឡិកា Apple Watch 2 ដែល​មិន​ជ្រាប​ទឹក​ដូច​ទូរស័ព្ទ iPhone 7 ដែរនោះ​មាន​បំពាក់​ប្រព័ន្ធ GPS ដើម្បី​អនុញ្ញាត​ដល់​ការតាមដាន​សកម្មភាព​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់