adverise with khmeread Unnamed %284%29

រថយន្ត​ស៊ីទែន​ប្រេង បត់​ឆ្វេង​លឿន​ត្រូវ​ម៉ូតូ​បុក​ចំក្បាល​រថយន្ត​របួសធ្ងន់​៣​នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តូ​តា​ល់ បើក​បួង​បត់​ឆ្វេង​លឿន ត្រូវ​ម៉ូតូ​មួយគ្រឿង​ជិះ​ដោយ​បុរស​៣​នាក់ ជិះ​វ៉ា​ពីមុខ​ក្បាល​រថយន្ត​ឱ្យ​ផុត តែ​មិនបាន​សម្រេច ក៏​ជ្រុល​ទៅបុក​ចំ​ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ។​

    គ្រោះថ្នាក់​នេះ កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​២០​នាទី​យប់​ថ្ងៃទី៧ កញ្ញា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​២០០៤ មុខ​ខារ៉ាអូខេ យូ​ធូប ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ភាគី​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៥ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ 1CZ-7949 អ្នកបើកបរ​មិនទាន់​ស្គាល់ឈ្មោះ រីឯ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​តូ​តា​ល់ ​​ស្លាក​លេខ​ភ្នំពេញ 3B-4266​ អ្នកបើកបរ​រត់​បាត់។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តូ​តា​ល់​ខាងលើនេះ​បើកបរ​តាម​បណ្តោយ​ផ្លូវ ២០០៤​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បួង​ចង្កូត​ដើម្បី​បត់​មក​ឆ្វេង​ដៃ ស្របពេលនោះ​ក៏មាន​ម៉ូតូ​រងគ្រោះ​ជិះ​ដោយ​បុរស​៣​នាក់ បើក​មក​យ៉ាង​លឿន ប៉ង​បើក​វ៉ា​ឱ្យ​ផុត​តែ មិន​ផុត​ក៏​ជ្រុល​ទៅបុក​ចំ ពី​ចំហៀង​ក្បាល​រថយន្ត​បណ្តាលឱ្យ​បុរស​៣​នាក់​ដួល​បោក​នឹង​រថយន្ត​និង​ថ្នល់​រងរបួស​ធ្ងន់ ហើយ​អ្នកបើកប​រថយន្ត​បាន​រត់ចោល​រថយន្ត។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន ហុង ហាក់ មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការដោះស្រាយ​៕​

 

adverise with khmeread

មតិយោបល់