Unnamed %287%29

ឃាត់​នារី​ម្នាក់​លួច​ម៉ូតូ​មិត្ត​ភក្តិ​ឯង​ទៅ​លក់​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី០៧​ ​កញ្ញា​ ឆ្នាំ​២០១៦ ម៉ោង​១២​ និង​១០​នាទី​ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ កាលពី​ថ្ងៃទី០៤ ​កញ្ញា ​២០១៦ ម៉ោង​៩​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ភិន សុភ័ក្ត្រ ភេទស្រី អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ​ផ្ទះជួល គ្មាន​លេខ ផ្លូវ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ឆិល ម៉ាលី ហៅ ស្រី​ខួច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មនពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ សង្កាត់ បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី០៤​ កញ្ញា ​២០១៦ ម៉ោង​០៩​ជនរងគ្រោះ​បាន​ទុក​ម៉ូ​តូ​ម៉ាក ហុងដា​សេ​១២៥ សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ 1BO-4703 ​លេខ​តួ​-​លេខ​ម៉ាស៊ីន ៨៧៦៤៥៥២ នៅក្នុង​ផ្ទះ (​ផ្ទះកើតហេតុ​ខាងលើ​) រួច​ចេញទៅ​ផ្សារ​ច្បារអំពៅ​។

    ពេលនោះ​ស្រាប់តែ ជនសង្ស័យ​ដែល​ត្រូវជា​មិត្ត​ភ​ក្តិ​ជនរងគ្រោះ​ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ រួច​ជិះ​គេចខ្លួន​យកទៅលក់​ឱ្យគេ​នៅ​ខេត្តកំពង់ស្ពឺ​បាន ៤០០​ដុល្លារ​យកលុយ​ស៊ី​​ចាយ​អស់​។​

    លុះដល់​ថ្ងៃទី០៧ ​កញ្ញា ​ឆ្នាំ២០១៦ ម៉ោង​១២ ​និង​១០​នាទី ជនរងគ្រោះ និង​ក្រុមគ្រួសារ​ឃើញ​ជនសង្ស័យ​ឈ្មោះ ឆិល ម៉ាលី កំពុង​នៅ​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ ធ្វើការ សាកសួរ និង​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
 

មតិយោបល់