adverise with khmeread 1

លួច​បេះ​ផ្លែស្វាយ​ហើយ កាប់បំផ្លាញ​ដើម​ស្វាយ​៤​ដើម​ទៀត​នរណា​មិន​ក្តៅ​!!!

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង អំពើ​លួច​បេះ​ផ្លែស្វាយ​និង​កាប់បំផ្លាញ​ដើម​ស្វាយ​កាលពី​ថ្ងៃទី​០៦​កញ្ញា​២០១៦​វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច​ដីចំការ​ស្វាយ​ក្រោយ​ផ្ទះ​ឈ្មោះ យ៉ា​ត់ សា​រ៉ា​យ​និង​ចំណុច​ដីចម្ការ​ស្វាយ​ក្រោយ​ផ្ទះ​ឈ្មោះ​ឡឹង គា ដែលមាន​ព្រំដី​ចម្ការ​ស្វាយ​ជាប់​គ្នា​ស្ថិតក្នុង​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ​ខេត្ត​​កណ្តាល។



    ប៉ូលិស​និយាយថា ជនរងគ្រោះ​២​នាក់ គឺ​១.​ឈ្មោះ យ៉ា​ត់ សា​រ៉ា​យ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជា​ម្ចាស់ ផ្លែស្វាយ​ក្នុង​អំពើ​លួច​ និង​២.​ឈ្មោះ ឡឹង គា ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​ជា​ម្ចាស់​ដើម​ស្វាយ​ដែល​ខូចខាត។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ អឿន តើ​ម ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ (​ឃាត់ខ្លួន)​។ ​វត្ថុតាង​ចាប់យក​១.​ផ្លែស្វាយ​ទម្ងន់​៨ គីឡូក្រាម (​ពី​អំពើ​លួច​), ២.​ផ្លែស្វាយ ទម្ងន់ ៧ គីឡូក្រាម (​អំពើ​ធ្វើ​ឱ្យខូចខាត​), ៣.​ខូច​ខាតដើម​ស្វាយ​០៤​ដើម, ៤.​កាំបិតផ្គាក់​ដង​ឬ​ស្សី ប្រវែង​ផ្លែ​៤១​សង់ទីម៉ែត្រ និង​ប្រវែង ដង​៧៦ សង់ទីម៉ែត្រ​០១ ជា​របស់​ជនល្មើស។



    ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​០៦​ កញ្ញា ​២០១៦ ​វេលា​ម៉ោង​ប្រហែល​៤​ល្ងាច ឈ្មោះ ​ហុក គ្រី បាន​ទៅ​ច្រូតស្មៅ​គោ​នៅក្នុង​ចម្ការ​ស្វាយ​ក្រោយ​ផ្ទះ បានឃើញ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​​ ណាក់ ត្រូវជា​ក្មួយ​របស់​ឈ្មោះ ​អឿន សំអាត​(​តើ​ម​) ​កំពុងតែ​លួច​បេះ​ស្វាយ របស់​ឈ្មោះ​​សា រ៉ា​យ ​គាត់​ក៏បាន​ដើរ​តាម​ពីក្រោយ​ក្មេង​ឈ្មោះ ​ណាក់​។​

    ក្នុងពេល​នោះដែរ​ឈ្មោះ ហុក គ្រី ក៏បាន​ឃើញ​ឈ្មោះ​សំអាត​(​តើ​ម​)ស៊ី​ផ្លេ ម៉ូតូ ស៊ី​ញ៉ូ​ហៅ​ក្មួយ​ឈ្មោះ​ណាក់ តែ​ពេលនោះ​ក្មេងប្រុស​ឈ្មោះ ណាក់ បាន​លាក់​ល្អី​ស្វាយ​ហើយ​រត់គេច​បាត់។ ​ចំណែក​ឈ្មោះ​សំអាត ​(​តើ​ម​)​ បាន​ក្រឡេកឃើញ​ឈ្មោះ​ហុកគ្រី រួច​ក៏បាន​ជិះ​ម៉ូតូ​ឡើងមក​ផ្ទះ​ទៅ​។​

    លុះ​ពេល​បន្ទាប់មក​ឈ្មោះ​ ហុក គ្រី ក៏​បានមក​ប្រាប់​ឈ្មោះ សា​រ៉ា​យ ថា​មាន​គេ​លួច​បេះ​ផ្លែស្វាយ ភ្លាមនោះ​ឈ្មោះ ​សា​រ៉ា​យ និង​អ្នកជិតខាង​ក៏បាន​នាំគ្នា​ទៅ​មើលឃើញ​ផ្លែស្វាយ ជិត​០១​ល្អី នៅក្បែរ​មុង​ខ្មោច​តា​ហុង។ ​ពេលនោះ​ឈ្មោះ​សា​រ៉ា​យ ក៏បាន​យក​ល្អី​ស្វាយ​នោះ​ទៅប្តឹង​មេភូមិ។



    លោក​មេភូមិ​ក៏បាន​មក​ប្រាប់​ឪពុកម្តាយ​ក្មេងប្រុស​ឈ្មោះ​ណាក់ កុំឱ្យ​​ដើរ​លួច​បេះ​ស្វាយ​របស់គេ​ទៀត​។ ប្រហែល​កន្លះ​ម៉ោង​ក្រោយមកទៀត​ឈ្មោះ​ ហុក គ្រី បានឃើញ​ឈ្មោះ​ សំអាត​(​តើ​ម​)​និង​ក្មួយប្រុស​ឈ្មោះ​ណាក់​ទាំង​០២​នាក់ ដើរទៅ​កន្លែង​លាក់​ស្វាយ រួច​ហើយក៏​ឃើញ​នាំគ្នា​ដើរ​ត្រឡប់មកផ្ទះ​វិញ​។​

    លុះដល់​ម៉ោង​ប្រហែល​៨​យប់​ពេលដែល​ឈ្មោះ​ សា​រ៉ា​យ​ ទៅ​យាម​ស្វាយ​របស់ខ្លួន​ក៏​បានឃើញ​ឈ្មោះ អឿន​សំអាត ​(​តើ​ម​)​ យក​កាំបិតផ្គាក់​កាប់​ដើម​ស្វាយ​របស់​តា​ ហុកគ្រី និង​ជា​របស់​ឈ្មោះ​ ឡឹង គា អស់​៤​ដើម និង​បាន​យក​កាំបិត​កាប់​ប្រ​លះ​ផ្លែស្វាយ​ជ្រុះ​ទៅ​​លើដី​អស់​ជាច្រើន​ផ្លែ​ទៀតផង​។​

    ក្នុង​ករណី​ខាងលើនេះ សមត្ថកិច្ច​បា​ឃាត់ខ្លួន​ជ​នស​ង្ស័​ម្នាក់ និង​បាន​ចាត់ចែង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់