adverise with khmeread 380220f700000578 3777606 image a 44 1473244074523 copy

Zlatan Ibrahimovic ចេញមក Troll អ្នកចាំទី​ថ្មី​របស់ Man City មុន​ជំនួប​ស៊ីសាច់ហុតឈាម​រវាង Jose និង Pep

    ​Zlatan Ibrahimovic បាន​ចេញមក​ដុត​អារម្មណ៍​អ្នកចាំទី​ថ្មី​របស់​ក្រុម​មេឃ​ខៀវ Manchester City កីឡាករ Claudio Bravo មុន​ការប្រកួត​ដ៏​អស្ចារ្យ​នៅលើ​ទឹកដី Old Trafford នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​។​

​    ​ខ្សែប្រយុទ្ធ​ជើងចាស់​ដែលជា​ចំណូល​ថ្មី​របស់​បិសាច​ក្រហម Manchester United រូបនេះ បាន​បង្ហោះ​វីដេអូ​មួយ​ទៅកាន់​បណ្តាញ​សង្គម Instagram នៃ​រូបគាត់​កំពុង​ផ្ញើ​ប្រអប់​មួយ​ដែលមាន​សម្លៀកបំពាក់​មាន​ឈ្មោះ Bravo ទៅឱ្យ Bravo ជាមួយនឹង​សារ​នៅលើ​ប្រអប់​បញ្ជាក់ថា "​ស្វាគមន៍​ការមកដល់​ទីក្រុង Manchester! នេះ​គឺជា​សម្ភារៈ​ហ្វឹកហាត់​មួយចំនួន ដែល​អ្នកនឹង​ត្រូវការ​វា​។ ជួប​អ្នក​នៅ​ថ្ងៃ​សៅរ៍​"​។​

​    ​នេះ​ជា​ន័យ​ឌឺដង​មួយ​ចង់​ចំអក​ឱ្យ Bravo ដែល​នឹង​ចាប់ផ្តើម​នៅ​កៅអី​បម្រុង​ដើម្បី​ត្រៀមខ្លួន​មើល Ibrahimovic ប្រកួត​លើ​ទីលាន​។​

​    ​ការប្រយុទ្ធ​គ្នា​លើ​វាលស្មៅ​រវាង​ក្រុម Manchester ទាំងពីរ នឹង​ក្លាយជា​ការប្រកួត​ដែល​គេ​អន្ទះសារ​ចង់ដឹង​ចង់​ឮ​ខ្លាំង​បំផុត​ក្នុង​រដូវ​កាល​នេះ ហើយ​អ្វីដែល​ពិសេស​បំផុត​ទៀត​នោះ​គឺ​គេ​ចង់​ឃើញថា​តើ​ស្ថានភាព​គូសត្រូវ​ស៊ីសាច់​ហត់​ឈាម​គ្នា​របស់​អ្នកចាត់ការ​រវាង Jose Mourinho និង Pep Guardiola នឹង​កើតឡើង​យ៉ាងដូចម្តេច ហើយ​កាយវិការ​ឌឺដង​របស់ Ibrahimovic នៅលើ​បណ្តាញ​សង្គម​ច្បាស់​ណាស់​នឹង​បន្ថែម​ភាព​សាហាវ​កាន់តែខ្លាំង​មកលើ​ការប្រកួត ដែល​មិនចាំបាច់​ធ្វើ​អត្ថាធិប្បាយ​ច្រើន​មួយ​នេះ​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់