Kangin

តុលាការពិន័យ Kangin សមាជិករបស់ក្រុម Super Junior ដោយសារបើកបរពេលស្រវឹង

          តារា​ចម្រៀង​ Kangin សមាជិក​របស់​ក្រុម​ចម្រៀង​ល្បី Super Junior ​បាន​ចូល​រួម​សវនាការចុងក្រោយ​របស់​លោកពាក់ព័ន្ធនឹង​ករណី​បើក​បរពេល​ស្រវឹង។

          ចៅក្រម Uhm Cheol នៅ​តុលាការ Seoul Central District Court បាន​អះ​អាង​ថា “បើទោះបី​ជា​ឧប្បត្តិហេតុ​នេះគ្រាន់​បណ្តាល​ឲ្យ​ដួល​បង្គោលភើ្ល​ង​លើ​ផ្លូវ​និង​ចិញ្ចើម​ផ្លូវ​ ប៉ុន្តែ​វាល្មម​នឹង​ប៉ះពាល់ដល់​ចរាចរ​ណ៍។ សំណាងណាស់ គ្មាន​គ្រោះ​ថ្នាក់ដល់​ជីវិត​មនុស្ស​ ហើយ​គ្រាន់តែ​ខូច​ខាតទ្រព្យ​សម្បត្តិសាធារណៈ”។

          ជា​លទ្ធផល​ Kangin ត្រូវ​បាន​ផាក​ពិន័យ៧លាន​វ៉ុន (ប្រហែល​៦.៤០០​ដុល្លារ)។

          កន្លងមក Kangin បានបើកបរពេលស្រវឹង​កាលពីរំលងអាធ្រាត្រ​ថ្ងៃទី​២៤​ខែ​ឧសភា​។ គាត់​បាន​បើក​រថយន្ត​បុក​បង្គោល​ភ្លើង​នៅមុខ​ហាងមួយ មុន​ពេល​គេច​ពី​កន្លែង​កើតហេតុ។ ក្រោយមក Kangin បានប្រគល់​ខ្លួនឲ្យ​ប៉ូលិស​ ហើយ​ប្រាប់​ថា គាត់​បាន​ផឹក​ស្រានៅ​ហាងមួយ​មុន​ពេល​ជួប​គ្រោះថ្នាក់នេះ។

          កាលពី​ឆ្នាំ​២០០៩ Kangin ក៏ធ្លាប់ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់ដោយ​សារការ​បើក​បរពេល​ស្រវឹងផងដែរ៕

អ្នកនឹងចូលចិត្ត

មតិយោបល់