adverise with khmeread Unnamed %2810%29

ស្ត្រី​មេម៉ាយ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅពេល​កូនៗ​មិន​នៅផ្ទះ​

    កណ្តាល ៖ ស្ត្រី​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​នា​ថ្ងៃទី​០៧​ កញ្ញា​ ឆ្នាំ​២០១៦  វេលា​ម៉ោង​១០ ​និង​៣០​នាទី​នៅ​ចំណុច​លើផ្ទះ​ខ្លួនឯង ក្នុងភូមិ​ល្វា​ទោង ​ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ អ៊​ន ទី​ភេទ​ស្រី អាយុ៥៧​ឆ្នាំ  ជនជាតិខ្មែរមុខរបរគ្មាន (​ជា​មនុស្ស​សតិ​មិន​គ្រប់) ​ទីលំនៅៗ​ភូមិ​ឃុំ កើតហេតុ ជា​ស្ត្រី​មេម៉ាយ ​(​ប្តី​ស្លាប់ចោល​យូរហើយ​)​ មានកូន​៤​នាក់ ស្រី​២​នាក់​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​រូបនេះ​មាន​សតិ​មិន​គ្រប់គ្រាន់ ហើយ​តែងតែ​ព្យាយាម​ទៅ​លោតទឹក និង​ចងក សម្លាប់ខ្លួន ជា​ញឹកញាប់ ប៉ុន្តែ​បាន​បងប្អូន​ជួ​យស​ង្ក្រោះ​ទាន់​រហូត។​

    លុះដល​ថ្ងៃទី​០៧ កញ្ញា​ ២០១៦​ ម៉ោង​១០ ​និង​៣០​នាទី​កូន​ជនរងគ្រោះ​ឈ្មោះ​ ម៉ាង រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បានមកពី​រក​សត្វ​កណ្តុរ វិញ​បាន​ទ្បើងទៅលើ​ផ្ទះ​ក៏​ឃើញ​ម្តាយ​ចងក ដោយ​ក្រមា​ទៅនឹង​រនង​ផ្ទះ ស្លាប់​បាត់ទៅហើយ បាន​នាំ​បងប្អូន និង​អ្នកជិតខាង​ដាក់​សាកសព​ម្តាយ​ចុះ។​

    បន្ទាប់មក​ក្រុមគ្រួសារ​បាន​រាយ​ការ​ណ៌​ជូន​មក​អាជ្ញាធរ​និង​សមត្ថកិច្ច ជំនាញ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​ចងក​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដ​មែន​រួច​បានប្រគល់​សាកសព​ជូនទៅ​ក្រុមគ្រួសារ ជនរងគ្រោះ ដើម្បី​ចាត់ចែង​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់