adverise with khmeread Image

តួកុន​សិច​ Maria Ozawa ​ដ៏​ល្បី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ (វីដេអូខាងក្នុងអត្ថបទ)

      នាង Maria Ozawa ​តារា​កុន​សិច​ដ៏​ល្បីល្បាញ​របស់​ជប៉ុន​ន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ដោយ​នាង​បាន​បើករថយន្ត​ប៉ះ​នឹងរថយន្ដអ្នកដំណើរមួយកាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។
      មនុស្ស​ភាគច្រើន​ច្បាស់​ជា​ខឹង​នៅពេល​ដែលមាន​គេ​បើករថយន្ត​មក​ប៉ះពៀរ​ខ្លួន ប៉ុន្តែ​អ្នកដំណើរ​ម្នាក់នេះ​បែរជា​ខ្មាស់អៀន និង​ឡើង​មុខ​ក្រហម​ទៅវិញ​នៅពេល​អ្នក​ដែល​បង្កហេតុ​ជា​អ្នកនាង Ozawa ហៅ​ក្រៅ​អ្នកនាង Miyabi​ Sushi​។​
   អតីត​តារាភាពយន្ត​សិច​ដ៏​ល្បីល្បាញ​រូបនេះ បាន​បើករថយន្ត​ទៅ​ប៉ះ​រថយន្ត​មួយទៀត នៅ​ទីក្រុង​បាងកក ប៉ុន្តែ​អ្នកនាង​បាន​ចុះទៅ​សម្រួល​ដោយបាន​ប៉ះ​មុខ​បុរស​អ្នកដំណើរ​ហើយ​បាន​និយាយថា "​ខ្ញុំ​សុំទោស​ណា​!" ។ ទើប​ធ្វើ​ឲ្យ​បុរស​នោះ​យល់ព្រម​សម្រួល ដោយសារ​បាក់​ស្តូក​ទៅនឹង​សម្រស់​របស់​អ្នកនាង​និង​និយាយ​ភាសា​អង់គ្លេស​ផង ភាសា​ជប៉ុន​ផង និង​បញ្ចេញ​កាយវិការ​គួរឱ្យ​ខ្នាញ់​។​
   គួរ​បញ្ជាក់ថា អ្នកនាង Maria Ozawa បានចាប់ផ្តើម​អាជីព​ជា​តារាភាពយន្ត​ក្តៅ​សាច់​ក្នុង​ផលិតកម្ម AV Japan នៅ​អាយុ ១៨ ឆ្នាំ និង​ត្រូវបាន​ចងចាំ​ដោយ​ប្រជាជន​ជប៉ុន​ថា​ជា​តារា​ឆ្នើម​ទៀតផង​។ ហើយប្រុសៗនៅប្រទេសថៃគឺជា Fan ដ៏ធំបំផុតរបស់នាង Maria Ozawa ផងដែរ៕​

 

adverise with khmeread

មតិយោបល់