adverise with khmeread Park

ទីភ្នាក់ងារបង្ហាញពីផែនការអនាគតរបស់តារាស្រី Park Shin Hye

          ទីភ្នាក់ងារ S.A.L.T Entertainment របស់​តារា​ស្រី Park Shin Hye បាន​បង្ហាញ​ពី​ផែន​ការ​អនាគត​របស់​តារា​ស្រីរូបនេះ ខណៈពេល​ផ្តល់​របាយការណ៍​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​របស់​តារាសម្តែងទាំងអស់​របស់ខ្លួន​។

          បន្ទាប់ពី​បានបញ្ជាក់​ពី​អារម្មណ៍​របស់​តារាស្រីរូបនេះ​ ក្រោយពីបញ្ចប់​ការ​​ចាក់បញ្ចាំង​រឿង “Doctors” ពួកគេបាន​បង្ហើបប្រាប់​ថា តារាស្រី Park Shin Hye “​នឹង​ចាប់ផ្តើម​ត្រៀម​ខ្លួន​សម្រាប់​ការងារ​បន្ទាប់​របស់នាង​ភ្លាមៗ​ បន្ទាប់ពី​នាង បញ្ចប់​ការ​ថតរូបភាព​នៅ Portland ។ នាង​ទំនងជា​បង្ហាញ​មុខ​នៅ​ក្នុងភាព​យន្ត​ខ្នាតធំ​សម្រាប់ការ​ផលិតបន្ទាប់​របស់នាង”។

          មុន​សេចក្តីថ្លែងការណ៍នេះ Park Shin Hye បាន​បញ្ជាក់រួច​ហើយ​ថា​ នឹង​សម្តែង​ក្នុងភាព​យន្ត​ថ្មី​បែប​រន្ធត់ រួម​ជាមួយនឹង​តារា​ភាព​យន្ត Choi Min Sik និង Ryu Jun Yeol ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់