បន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ បានរងគ្រោះដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍ ហើយបានបញ្ជូនសពមកស្រុកខ្មែរវិញតាមច្រកប៉ោយប៉ែត។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅវេលាម៉ោង៩ និង៥៨នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បញ្ជូនសាកសព ពលករកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួនម្នាក់។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា សពឈ្មោះ ឡត លឿយ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិល្បើកព្រិច ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរ កម្មករសំណង់នៅខេត្តប្រាធំថានី។ ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ។
សពត្រូវបានក្រុមគ្រួសារទទួលយក ទៅកាន់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីរួចហើយ ៕
