adverise with khmeread Unnamed %281%29

រកឃើញ​ជនបរទេស​៩​នាក់ក្នុងចំណោម១៣៧​នាក់មក​ស្រុក​ខ្មែរ​ខុសច្បាប់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ រាជធានី​ភ្នំពេញ, ​ប៉ូលិស​ខណ្ឌដង្កោ សហការ​ជាមួយ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិត​ឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ ស្ថិតនៅ​នៅផ្ទះ​ជួល​ចំនួន​០៤​ល្វែង លេខ​៣៩២​-៣៩៣​-៣៩៤ និង​៣៩៥ ស្ថិតនៅ​ក្រោយ​ផ្សារ​សារឿន​ច​ន្នី ភូមិ​តា​ឡី សង្កាត់​-​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​៧​ កញ្ញា។



    ជា​លទ្ធផល​ត្រួតពិនិត្យ​ឃើ​ញ​ជនជាតិ​យួន​សរុប​ចំនួន១៣៧​នាក់ ស្រី០១នាក់ ក្នុងនោះ​មាន​លិខិតឆ្លងដែន​មាន​លិខិតឆ្លងដែន​ចំនួន​១២៦​នាក់​ប្រុស​។​ គ្មាន​លិខិត​ចំនួន​៩​នាក់​ប្រុស ស្នាក់នៅ​គ្មាន​លិខិតស្នាម ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បន្ត​នីតិ​វិធី​៕​

adverise with khmeread

មតិយោបល់