adverise with khmeread Klopp holler

ក្រុមហ៊ុន​ឧ​ប​ត្ត​ម្ភ​ហង្ស​ក្រហម Troll លោក Jurgen Klopp ក្រោយ Marcus Rashford របស់​បិសាច​ក្រហម​ស៊ុត​ចូល ៣ គ្រាប់​

    ​ក្រុមហ៊ុន​នាឡិកា​ថ្មី​ដែលជា​ដៃគូ​របស់​ហង្ស​ក្រហម Liverpool បាន​ចំអក​ក្លឹប​ដែល​ខ្លួន​ឧបត្ថម្ភ​កាលពី​យប់​ថ្ងៃ​អង្គារ​បន្ទាប់ពី​ផ្ញើ​នូវ​សារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅលើ​បណ្តាញ​សង្គម ក្រោយពី Marcus Rashford សម្រេច​គ្រាប់​បាល់ Hat-trick ឱ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឈុត​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​។​

​    ​Holler ដែលជា​ម៉ាក​សញ្ញា​នាឡិកាដៃ​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង Los Angeles បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ Liverpool កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ដើម្បី​ក្លាយទៅជា​ដៃគូ​ផ្លូវការ​ជាមួយនឹង​ក្រុម​របស់លោក Jurgen Klopp ។​

​    ​Liverpool បានប្រកាស​ព័ត៌មាន​នៃ​ដៃគូ​ថ្មី​របស់ខ្លួន​នៅ​ចំ​ថ្ងៃ​តែមួយ​ដូចគ្នា ដោយបាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Tweeter ថា "​សម្លឹង​មក​មើល​ទីនេះ -@HollerFC បានក្លាយ​ទៅជា ដៃគូ​ផ្លូវការ​របស់ #LFC! ។​

​    ​រឿងនេះ​មើលទៅ​ហាក់ដូច​ជាមាន​ស្ថាន​ភាពល្អ​ជាធម្មតា ដែល​រហូតដល់​ក្រុមហ៊ុន​នាឡិកា​មួយ​នេះ​បាន​សម្រេចចិត្ត​ចំអក​ពួកគេ បន្ទាប់ពី Rashford យុវជន​របស់​បិសាច​ក្រហម Manchester United ស្វែងរក​គ្រាប់​បាល់​បាន​ដល់​ទៅ​បី​គ្រាប់​ក្នុងការ​ប្រកួត​ឈ្នះ ៦-១ ទៅលើ​ប្រទេស​ន័​រវេ​ស​។​

​    ​កន្លងទៅ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ពួកគេ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់ Rashford ជាមួយនឹង​ចំណងជើង​ថា "​ពេលដែល Arsenal ឈ្នះ​ពាន​លី​ក​ជា​លើកចុងក្រោយ Marcus Rashford មាន​អាយុ ៦​ឆ្នាំ​។ ពេលដែល Liverpool ឈ្នះ​វា​ចុងក្រោយ​បំផុត ឪពុក​របស់គាត់ (sic) មាន​អាយុ ១០​ឆ្នាំ​"​។​

​    ​សារ​នៅលើ​បណ្តាញ​សង្គម Twitter មួយ​នេះ​ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយ ហើយ​បាន​ទាក់ទាញ​ការរិះគន់​យ៉ាងគំហុក​ពី​បណ្តា​ប្រិយមិត្ត​របស់ Liverpool មុន​ពេលដែល​បន្ទាប់មក​វា​ត្រូវបាន​លុបចោល​ទៅវិញ​។​

​    ​Liverpool ឈ្នះ​ពាន​លី​ក​ចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ​១៩៩០ ជា​ផ្នែក​ដំបូង​នៃ​ឈ្មោះ​លី​ក First Division ដែល​ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ទៅជា​ក្របខ័ណ្ឌ Premier League វិញ​។​

​    ​នោះ​ប្រហែល​មិនមែនជា​គំនិត​ដ៏​ល្អ​នោះឡើយ​ដែល​ដៃគូ​ឧបត្ថម្ភ​ហ៊ាន​ធ្វើ​ដូ​ច្នះ​ក្នុងអំឡុងពេល​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​!៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់