adverise with khmeread 380651b700000578 0 image a 1 1473268000100

Joe Hart រីករាយ​ថ្ងៃ​ហ្វឹកហាត់​ទីមួយ​ឱ្យ Torino

    ​Joe Hart បាន​ចូលរួម​នៅក្នុង​វគ្គ​ហ្វឹកហាត់​ដំបូង​របស់គាត់​ជាមួយនឹង​ក្លឹប​ថ្មី Torino និង​បានបង្ហាញ​នូវ​ស្នាមញញឹម​មួយចំនួន​នៅលើ​ផ្ទៃមុខ​របស់គាត់ ខណៈ​បង្ហាញ​ភាពរឹងមាំ​ពីក្រោយ​ការឈឺចាប់​អំឡុង​ការ​ផ្ទ​រ​ចេញពី Man City​។​

​    ​ដោយ​ត្រូវបាន​ទម្លាក់​ពី​ឈុត​ជម្រើស និង​ប្រាប់​ឱ្យ​ចាក​ចេញពី​មេឃ​ខៀវ Manchester City ដោយ​អ្នកចាត់ការ​ថ្មី Pep Guardiola អ្នកចាំទី Hart បាន​ស្វែងរក​ការផ្លាស់ប្តូរ​ទៅ​កន្លែង​ផ្សេងទៀត​ដើម្បី​រក្សាបាន​នូវ​តំណែង​ទីមួយ​របស់គាត់​ដែល​ធ្លាប់មាន​នៅក្នុង​ទឹកដី​អង់គ្លេស​។​

​    ​ហើយ​អ្នកចាំទី​ដែល​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស​ក្នុងការ​ប្រកួត​ជ័យជម្នះ ១-០ ក្នុង​ដំណើរ​ជម្រុះ​ពានរង្វាន់​ពិភពលោក World Cup ទៅលើ​ស្លូ​វ៉ា​គី​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​រូបនេះ ហាក់ដូច​ជាមាន​ស្មារតី​ល្អ​គួរឱ្យកត់សម្គាល់ ខណៈដែល​គាត់​បាន​ត្រឡប់​ទៅកាន់​ក្លឹប​បាល់ទាត់​វិញ​ជាមួយនឹង​ក្រុម​ថ្មី​របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់