adverise with khmeread Unnamed %283%29

ឃាត់​ជនបរទេសម្នាក់​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នៅថ្ងៃនេះ​​ពីបទ​គាស់​ផ្ទះ​ចូល​លួច​សម្ភារៈ​បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៦ ​កញ្ញា​ ២០១៦ វេលា​ម៉ោង​០៤​ទៀបភ្លឺ​នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ ភូមិ​ឌួង សង្កាត់​-​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ង្វៀង យ៉ាំង​ទី ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ជនជាតិ​យួន​​ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ឌួង សង្កាត់​-​ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ C100 ​កូរ៉េ ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ ​1CQ-4224, ០១​គ្រឿង និង​បក្ខពួក​០១​ទៀត​គេចខ្លួន បាន​ឆ្កឹះ​សោ​ទ្វារផ្ទះ ចូល​លួច​យក​សម្ភារៈ​មាន គ្រឿង​ភេសជ្ជៈ, ​ធុង​ក្លាស្សេ​០២, ​និង​កៅអី​ជ័រ​១៥,​ របស់​ម្ចាស់ផ្ទះ​ឈ្មោះ​ថូ​យ ស្រី​ឡា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។​

    សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​នៅ​ភូមិឌួង សង្កាត់ព្រែក​ព្នៅ, ពីបទ​លួច​ភេសជ្ជៈ ​និង​សម្ភារៈ​ដោយ ដកហូត​ម៉ូតូ​០១​គ្រឿង​, ប្រដាប់​ឆ្កឹះ​សោរ​០២ និង​សម្ភារៈ​មួយចំនួន​របស់​ជនរ​ង​គ្រោះ។ ករណីនេះ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់