adverise with khmeread 14274387 1113792472040960 1034338420 o

ចាប់ចោរ​២​នាក់​ជាក់ស្តែង​ពីបទ​ប៉ុនប៉ង​លួច​តាម​កាមេរ៉ា​សុវត្ថិភាព​

    ភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​២ ខណ្ឌទួលគោក បាន​សហការ​ជាមួយ​ជនរងគ្រោះ បាន​ឃាត់ខ្លួន​ជនសង្ស័យ០២​នាក់​ជាក់ស្តែង ពីបទ​ប៉ុនប៉ង​លួច​គាស់​ផ្ទះ​យក​សម្ភារៈ ពុំបាន​សម្រេច​ដែល​ប្រព្រឹត្ត នៅផ្ទះ​លេខ​២០០ ផ្លូវ​លេខ​៦០៨ ក្រុមទី​៣៥ ភូមិ​៩ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦ ម៉ោង​៣ ​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ចាន់ ហើម ហៅ ស្វិត ភេទ​ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល គោក និង២-​ឈ្មោះ សេក ជួន ហៅញ៉ា​ញ់ ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ ជួល ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ។​

    ចំណែកឯ​ជនរងគ្រោះ ឈ្មោះ កុយ មករា ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រី​សវនកម្ម ស្នាក់​នៅផ្ទះ​លេខ​២០០ ផ្លូវលេខ​៦០៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។ វត្ថុតាង​ដែល​បាន​ចាប់យក ដែក​លួស​សរសៃ​កែច្នៃ​សម្រាប់​ឆ្កឹះ​គ្រាប់​សោ​១។​

    សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃវេលា​ម៉ោង និង​ទីកន្លែង​ខាងលើ ជន​រងគ្រោះ​កំពុង​សម្រាក​នៅផ្ទះ​មួយទៀត​នៅជាប់​ផ្សារ ទំនើប​សុ​វណ្ណា ហើយ​បាន​មើល​កា​មេរ៉ា​សុវត្ថិភាព​នៅ ផ្ទះ​លេខ​២០០ ផ្លូ​វ​លេខ​៦០៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក បានឃើញ​ជនសង្ស័យ​ពីរ​នាក់​កំពុង​ឡើងរបង ក៏បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់ទី​២ បានចេញ​អន្តរាគមន៍​ទាន់ពេលវេលា​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់​ជាក់ស្តែង​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានីភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់