adverise with khmeread Manchester city v west ham

Peter Schmeichel៖ Pep Guardiola បាន​សំណាង​យោង​នៅ Barcelona និង​ធ្វើឱ្យ Bayern Munich មើលទៅ​គួរឱ្យ​ធុញ​

    ​Pep Guardiola ពិតជា "​មានសំណាង​" នៅឯ Barcelona និង​បានធ្វើឱ្យ Bayern Munich "​ពិតជា​ធុញទ្រាន់​ក្នុង​ការមើល​" នេះ​បើ​យោងតាម​អតីត​អ្នកចាំទី​ក្រុម​បិសាច​ក្រហម Manchester United លោក Peter Schmeichel ។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់ Manchester City បាន​រីករាយ​ជាមួយនឹង​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ដំណើរ​កាន់កាប់​រយៈពេល​បួន​ឆ្នាំ​ជាមួយ Barcelona ដែល​រួមបញ្ចូល​ទាំង​ការ​ឈ្នះ​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ចំនួន​បី​លើក ពាន​ខាប់​ក្នុងស្រុក Copa del Rey ពីរលើក និង​ជា​ម្ចាស់​ជើងឯក​ក្លឹប​ប្រចាំ​ទ្វីបអឺរ៉ុប Champions Leagues ចំនួន​ពីរ​សម័យកាល​ផងដែរ​។​

​    ​គាត់​បានធ្វើ​រឿង​មួយ​នោះ​បន្តទៀត​ជាមួយនឹង​ការ​ឈ្នះ​ពាន​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ចំនួន​បី​លើក​ជាប់​គ្នា និង​ឈ្នះ​ពាន​ខាប់​ក្នុងស្រុក DFB-Pokal ទោះបីជា Champions League មិនបាន​អនុញ្ញាត​ផ្តល់ឱ្យ​គាត់​ស្គាល់​រសជាតិ​លើ​វា​ម្តងទៀត​ក្នុងនាម​ជា​អ្នកចាត់ការ​របស់​ក្រុម​ថ្មី​ក៏ដោយ​។​

​    ​ទោះបីជា​មានការ​ធានា​លើ​កេរ្តិ៍ឈ្មោះ​របស់គាត់​ក្នុងនាម​ជា​អ្នកចាត់ការ​ម្នាក់​ដែលមាន​ពានរង្វាន់​ច្រើនជាងគេ​បំផុត​គ្រប់​ជំនាន់​ក៏ដោយ ក៏ប៉ុន្តែ Schmeichel បាន​រិះគន់​វាយប្រហារ​ទៅលើ​គាត់​មុន​ជំនួប​យក្ស​ប្រចាំ​ទីក្រុង Manchester ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​។​

​    ​Schmeichel បាន​បកស្រាយ​ទៅកាន់​ទូរទស្សន៍ Omnisport ថា "​អ្វីដែល​គាត់​បានធ្វើ​ជាមួយ​ក្រុម Barcelona ពិតជា​អស្ចារ្យ​។ គាត់​ពិតជា​មានសំណាង​ខ្លាំងណាស់ ដែលមាន​កីឡាករ​ល្អៗ​ច្រើន​នៅ Barcelona ប៉ុន្តែ​គាត់​ពិតជា​ឆ្លាត​ក្នុង​អ្វីដែល​គាត់​បានធ្វើ​។ Premier League គឺមាន​ភាពខុសប្លែក​ពីគ្នា​ទាំងស្រុង​ជាមួយនឹង​លី​ក​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។ ការប្រកួត​នៅ​អង់គ្លេស​ចេះតែ​បន្ត​ហើយ​បន្តទៀត​ឥត​ឈប់​។  អ្នកមាន​អារម្មណ៍​ថា​វា​មិនដែល​ឈប់ សូម្បីតែ​ក្នុង​ខែមីនា​អ្នកមាន ១២​ការប្រកួត​ទៅមុខ អ្នក​គិតថា​រឿងនេះ​នឹង​ឈប់​ថ្ងៃ​ណាមួយ​?"​។ 

​    ​គាត់​បន្តទៀតថា "​គាត់​ពិតជា​មិន​អី​ទេ​នៅ Bayern Munich​។ ខ្ញុំ​ត្រូវតែ​និយាយថា​គាត់​មិន​អី​។ សម្រាប់​ខ្ញុំ​ផ្ទាល់ គាត់​បាន​ប្តូរ​ក្រុម​លេង​ល្អ​ទាក់ទាញ​មក​ក្រុម​ធុញទ្រាន់​មិនគួរ​ឱ្យ​ចង់​ទស្សនា​"៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់