បាត់ដំបង ៖ បន្ទាប់ពីទទួលបានសំណុំរឿងចោរកាច់សោម៉ូតូដ៏សកម្មមួយ ត្រូវបានបំបែកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យរួចមក រូបថតនិងសាវតាជនសង្ស័យម្នាក់ជាបក្សពួកត្រូវស្ថិត ក្នុងដៃសមត្ថកិច្ចប៉ូលិសនៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នា ២០១៦ មុខសញ្ញានេះបានបង្ហាញខ្លួនក្នុងភូមិសាស្ត្រក្រុងបាត់ដំបងដោយសភាពការណ៍បទល្មើសកាច់សោកម៉ូតូក៏លេចឡើងផងដែរ។
ប៉ូលិសបានឱ្យដឹងថា មិនបង្អង់យូរជនសង្ស័យពោរពេញដោយល្បិចខូច បានព្យាយាមចូលទៅលួចយកម៉ូតូនៅក្នុងបរិវេណមណ្ឌលសុខភាពស្វាយប៉ោ ក្រុងបាត់ដំបង សកម្មភាព នៃការប្រព្រឹត្តិបទល្មើសជាក់ស្តែងនិងរូបភាពពិត របស់ជនសង្ស័យប៉ូលិសបានចូលធ្វើការឃាត់ខ្លួនហើយភ្លាមនេះ ជនសង្ស័យក៏ព្យាយាមគេចខ្លួនផងដែរ ។
ស្ថានភាពបែបនេះកម្លាំងប៉ូលិសបានព្យាយាមឃាត់ខ្លួនតែជនសង្ស័យបានរត់គេចរហូតប៉ូលិសបានសម្រេចចិត្តបាញ់ ត្រូវជើងមួយគ្រាប់និងធ្វើការឃាត់ខ្លួនបាន។
ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្រះបន្ទាយ ឃុំបណ្តុះសណ្តែក ស្រុកបារាយខេត្តកំពង់ធំ។ ក្នុងពេលនេះដកហូតបានដែកសម្រាប់កាច់សោម៉ូតូរាងជាអក្សរ T (តេ )ចំនួន០១ និងម៉ូតូជិះធ្វើសកម្មភាពចំនួន ០១ គ្រឿងម៉ាក FZ ព៌ណខ្មៅស្លាកលេខ តាកែវ 1L9966។
ប៉ូលិសបានបន្តឆែកឆេររកឃើញសម្ភារៈពាក់ព័ន្ធបទល្មើសមួចំនួនទៀតក្នុងលំនៅដ្ឋានមួយកន្លែងក្នុងស្រុកសង្កែ រីឯជនសង្ស័យកំពុងស្រាវជ្រាវបន្ត និងត្រៀមរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕ (រូបភាពប៉ូលិស)
