adverise with khmeread 5 salary negotiation tactics

យុទ្ធវិធីចរចាប្រាក់ខែកំពូលៗទាំង ៥

នៅពេលស្វែងរក និងទទួលបានការងារមួយ មនុស្សជាច្រើនប្រហែលជាបាននិយាយថា "ខ្ញុំសំណាងណាស់ដែលទទួលបានការងារនេះ"។ នេះគឺជាការពិត។ ជាមួយនឹងការខំប្រឹងសរសេរ CV ឲ្យបានល្អ ការស្វែងរកសព្វបែបយ៉ាងតាមអ៊ីនធឺណេត និងការសម្ភាសន៍ការងារដ៏គួរឲ្យស្ត្រេស៍ ការស្វែងរកការងារគឺជារឿងលំបាកមិនធម្មតានោះទេ។ 

ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃនោះ យើងទាំងអស់គ្នាបានដឹងថា អ្នកនឹងត្រូវសម្រេចចិត្តថាតើប្រាក់ខែប៉ុន្មានដែលអ្នកត្រូវការដើម្បីធ្វើការងារប្រកបដោយថាមពល និងទឹកចិត្តរៀងរាល់ថ្ងៃ។ ការស្វែងរកការងារ និងដើម្បីបានប្រាក់ខែដែលសក្តិសមគឺជារឿងពិបាកណាស់ ហើយនេះគឺជាចំណុចតានតឹងពិតប្រាកដដំបូងបង្អស់ដែលអ្នកនឹងជួបប្រទះជាមួយនឹងក្រុមហ៊ុនថ្មីរបស់អ្នក។ ដូច្នេះ ដោយសារតែហេតុផលនេះ យើងបានរៀបរៀងបញ្ជីយុទ្ធសាស្ត្រចរចាប្រាក់ខែកំពូលៗចូលគ្នាដើម្បីឲ្យអ្នកចងចាំក្នុងចិត្តនៅពេលនិយាយអំពីរឿងប្រាក់ខែ។ 

១- មិនត្រូវទទួលយកការផ្តល់ជូនទីមួយជាដាច់ខាត
យើងទាំងអស់គ្នាសុទ្ធតែមានកំហុសក្នុងរឿងនេះយ៉ាងតិចក៏ម្តងដែរក្នុងអាជីពការងាររបស់យើង។ មិនថារូបអ្នកអត់ការងារធ្វើជាយូរណាស់មកហើយ ឬអ្នកពេញចិត្តនឹងការងារនោះខ្លាំងប៉ុនណានោះទេ យើងភាគច្រើនគឺបានទទួលយកប្រាក់ខែទាបនោះទាំងភ័យអរក្នុងចិត្ត និងមិនបានគិតអ្វីច្រើននោះទេ។  

ចំនួនប្រាក់ខែដំបូងដែលក្រុមហ៊ុនមួយផ្តល់ជូនឲ្យអ្នកគឺជាចំណុចចាប់ផ្តើមរបស់ពួកគេប៉ុណ្ណោះ។ ពួកគេពិតជាមិនរំពឹងទទួលបានសេវារបស់អ្នកក្នុងចំនួនប្រាក់ខែប៉ុណ្ណឹងនោះទេ។ តាមរយៈការទទួលយកប្រាក់ខែចំនួនប៉ុណ្ណឹង អ្នកដូចកំពុងបន្ធូរដៃឲ្យក្រុមហ៊ុននោះយ៉ាងខ្លាំង ហើយពេលក្រោយក្រុមហ៊ុននោះនឹងដឹងថាអ្នកជាមនុស្សស្រួលមិនចេះសុំដំឡើងប្រាក់ខែអ្វីនោះទេ។ ត្រូវចាំថា ពេលគេសួរអ្នកអំពីប្រាក់ខែគឺបានន័យថាអ្នកជាបេក្ខភាពកំពូលមួយរូបរបស់គេ ហើយអ្នកត្រូវតែហ៊ានទារប្រាក់ខែឲ្យខ្ពស់ជាងប្រាក់ខែគេផ្តល់ជូនដំបូង។  

២- ត្រូវធ្វើពុធ (ក្នុងចិត្ត) ថា អ្នកមានការងារប្រាក់ខែល្អជាច្រើនទៀតដែលគេកំពុងផ្តល់ជូន
យើងទាំងអស់គ្នាសុទ្ធតែចង់ស្ថិតក្នុងស្ថានភាពមួយដែលក្រុមហ៊ុនជាច្រើនចង់បានរូបយើងមកធ្វើការ ប៉ុន្តែធាតុពិតយើងមិនមានសំណាងអ៊ីចឹងនោះទេ។ អ្នកអាចស្រមើលស្រមៃអំពីការងារស្រដៀងៗគ្នាដែលមានប្រាក់ខែច្រើន រួចយកគំនិតនេះទុកក្នុងចិត្តពេលទៅចរចារឿងប្រាក់ខែ។ ធ្វើដូច្នេះ អ្នកនឹងបង្ហាញឲ្យគេដឹងថាអ្នកមានការងារច្រើនទៀតកំពុងរង់ចាំ។  

៣- កុំដាក់ឱសានវាទឲ្យសោះ
យើងទាំងអស់គ្នាសុទ្ធតែចង់ឲ្យគេមើលមកឃើញដូចជាមនុស្សដាច់ណាត់ណាស់ ប៉ុន្តែការដាក់ចេញឱសានវាទគឺជាគំនិតមិនល្អទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា "នេះគឺជាចំនួនអប្បបរមារបស់ខ្ញុំហើយ" ឬ "បើមិនព្រមឲ្យទេ ខ្ញុំនឹងដើរចេញ" នោះក្រុមហ៊ុននឹងដើរចេញលឿនជាអ្នកទៅទៀត។ មិនត្រូវធ្វើបែបនេះទេ ព្រោះវាបានត្រឹមតែធ្វើឲ្យក្រុមហ៊ុនទាំងនោះស្រួលសម្រេចចិត្តចំពោះអ្នកប៉ុណ្ណោះ។ 

៤-​ ត្រូវមានឆន្ទៈចរចាប្រាក់ខែក្នុងលក្ខខណ្ឌមិនទាក់ទងនឹងលុយ
យើងទាំងអស់គ្នាសុទ្ធតែឲ្យតម្លៃទៅលើលុយ ប៉ុន្តែផ្នែកផ្សេងទៀតជាច្រើននៃការឧបត្ថម្ភក៏មានតម្លៃដូចគ្នាដែរ។ ប្រសិនបើក្រុមហ៊ុននោះពុំសូវមានលទ្ធភាពផ្តល់ជូនប្រាក់ខែដែលអ្នកចង់បាន ប៉ុន្តែផ្តល់ជូនជាសេវាធានារ៉ាប់រងសុខភាព ដែលជួយសម្រាលការចំណាយមួយផ្នែករបស់អ្នក អ៊ីចឹងអ្នកគួរតែពិចារណាទទួលយកការងារនោះ។ ប្រសិនបើគេផ្តល់ជូនសិទ្ធិគ្រប់គ្រង និងទទួលខុសត្រូវច្រើនតាមដែលអ្នកចង់បាន អ៊ីចឹងអ្នកក៏គួរពិចារណាទទួលយកវាដែរ។ ផ្នែកនៃការឧបត្ថម្ភផ្សេងៗមិនចាំបាច់ទាល់តែជាសាច់ប្រាក់នោះទេ ដូច្នេះប្រសិនបើអ្នកយល់ឃើញថាអ្នកស្ថិតក្នុងស្ថានភាពមួយដែលក្រុមហ៊ុនពុំមានលទ្ធភាពផ្តល់ប្រាក់ខែដែលអ្នចង់បាន អ្នកអាចគិតទៅដល់ការផ្តល់ជូនជាថ្ងៃឈប់សម្រាកបន្ថែម ថ្លៃសាំងប្រចាំខែ ឬអ្វីៗផ្សេងដែលស្រដៀងគ្នា។   

៥- មិនថាប្រាក់ខែផ្តល់ជូនដំបូងមានចំនួនប៉ុន្មាននោះទេ ត្រូវតែបញ្ចេញប្រតិកម្មដោយវិជ្ជមានជានិច្ច
ទាក់ទងនឹងការចរចាប្រាក់ខែ យើងទាំងអស់គ្នាសុទ្ធតែចង់ធ្វើដូចជាមេបៀរក្នុងវង់ និងរក្សាទឹកយ៉ាងនឹងធឹងអ៊ីចឹង។ ធ្វើបែបនេះគឺពុំមានប្រសិទ្ធភាពនោះទេ។  មិនថាប្រាក់ខែផ្តល់ជូនដំបូងមានចំនួនប៉ុន្មាននោះទេ ប្រតិកម្មដំបូងរបស់អ្នកត្រូវតែវិជ្ជមានជានិច្ច។ ក្រុមហ៊ុនគ្រាន់តែផ្តល់ជូនប្រាក់ខែឲ្យអ្នកក្នុងបំណងឲ្យអ្នកក្លាយជាផ្នែកមួយនៃគ្រួសារសាជីវកម្មរបស់ពួកគេប៉ុណ្ណោះ។ នេះគឺជារឿងល្អ ដូច្នេះត្រូវបញ្ចេញឥរិយាបថដូចដែលពួកគេមានចំពោះអ្នកអ៊ីចឹងដូចគ្នា។ ទោះបីជាប្រាក់ខែដំបូងទាប តែការបញ្ចេញប្រតិកម្មវិជ្ជមាន ស្នាមញញឹម និងការនិយាយអ្វីមួយដូចជា "នោះគឺអស្ចារ្យណាស់!" អ្នកនឹងធ្វើឲ្យគេចាប់អារម្មណ៍ និងចង់ស្តាប់អ្នកនិយាយពីប្រាក់ខែដែលអ្នកចង់បានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីឃើញអ្នកបញ្ចេញប្រតិកម្មយ៉ាងវិជ្ជមានដូច្នេះ៕ 

adverise with khmeread

មតិយោបល់