adverise with khmeread 3802668700000578 0 an asteroid will pass extremely near our planet today the 32 foo a 5 1473244702387

ញាក់សាច់​! អាចម៍ផ្កាយ​មួយ​ហោះ​កាត់​ផែនដី​ម្សិលមិញ ហើយ​នៅមាន​មួយទៀត​នឹង​ហោះ​កាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​

    ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា អាចម៍ផ្កាយ​ប្រវែង ១០ ម៉ែត្រ​ឈ្មោះ 2016 RB1 បាន​ហោះ​កាត់​កៀក​ផែនដី​ជាង​ព្រះ​ចន្ទ​ក្នុង​ចម្ងាយ ៤០.០០០ គីឡូម៉ែត្រ​កាលពី​ថ្ងៃ​ពុធ ទី​៧ កញ្ញា​។​

​    ​ក្រោយពី​អាចម៍ផ្កាយ​នេះ​ហោះ​កាត់ នៅមាន​អាចម៍ផ្កាយ​មួយទៀត​ប្រវែង ៦១ ម៉ែត្រ នឹង​ហោះ​កាត់​ផែនដី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ផងដែរ​។ អាចម៍ផ្កាយ​ឈ្មោះ 2016 RB1 នេះ​មាន​អង្កត់ផ្ចិត​ប្រហែល ៧ ទៅ ១៦ ម៉ែត្រ​។​

​     អង្គការ Nasa បានបញ្ជាក់​ក្រោយពី​អាចម៍ផ្កាយ​នេះ​ហោះ​កាត់​យ៉ាង​ដូច្នេះ "​ដោយសារ​គន្លង​របស់​អាចម៍ផ្កាយ​នេះ​នាំ​វា​មកក្រោម​ប៉ូល​ខាងត្បូង​របស់​ផែនដី ដូច្នេះ​វា​មិនបាន​ឆ្លងកាត់​ផ្កាយរណប​គមនាគមន៍ ឬ​អាកាសធាតុ​ទេ​"​។​

​    ​អ្នកវិទ្យាសាស្ត្រ​អង្គការ​នេះ​និយាយថា អាចម៍ផ្កាយ​មួយទៀត​អាច​នឹង​មកដល់​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ដោយ​ហោះ​ក្នុង​គម្លាត​ពី​ផែនដី​ប្រហែល ៥០.០០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​៕ 

ប្រភព៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់