adverise with khmeread 1

អង់គ្លេស​នឹង​សង់​របង​ជញ្ជាំង​កម្ពស់ ៤ ម៉ែត្រ​ទុក​ឃាំង​កុំឱ្យ​ជនភៀសខ្លួន​ហូរ​ចូល​ប្រទេស​ខ្លួន​

​    ​រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាសថា ចក្រភព​អង់គ្លេស​នឹង​សាងសង់​របង​ជញ្ជាំង​កម្ពស់ ៤ ម៉ែត្រ​ក្នុង​ទីក្រុង​កំពង់ផែ Calais នៅឯ​ប្រទេស​បារាំង​ដើម្បី​រារាំង​ជនភៀសខ្លួន​ពី​ការឆ្លងកាត់​តាម​ច្រក​សមុទ្រ​អង់គ្លេស​ចូលមក​ទឹកដី​របស់ខ្លួន​។​

​    ​រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​លោក Robert Goodwill បាន​ប្រាប់​គណៈកម្មាធិការ​កិច្ចការ​ផ្ទៃក្នុង​ថា "​មនុស្ស​នៅតែ​អាច​ឆ្លង​បាន​។ យើង​បាន​សង់​របង​លស់​ហើយ ឥឡូវ​យើង​នឹង​សាងសង់​របង​ថ្ម​ម្តង​"​។​

​    ​របង​ថ្ម​កម្ពស់ ៤ ម៉ែត្រ​នេះ​នឹង​លាតសន្ធឹង​ក្នុង​ចម្ងាយ ១ គីឡូម៉ែត្រ​នៅតាម​ផ្លូវ​ដឹកជញ្ជូន​ភ្លោះ​ដែល​ឆ្ពោះ​មក​ទីក្រុង​កំពង់​ផែន​នេះ​។​

​    ​វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​បញ្ឈប់​ជនភៀសខ្លួន​ពី​ការ​តោង​ចូល​កុងតឺន័រ និង​យានយន្ត​ដទៃទៀត​ក្នុង​គោលបំណង​ចូលមក​ចក្រភព​អង់គ្លេស​។​

​    ​លោក​បាន​បន្តថា "​យើង​នឹង​ចាប់ផ្តើម​សាងសង់​របង​ធំថ្មី​មួយ​នេះ​ឆាប់ៗ​នេះ ដែលជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ចំនួន ១៧ លាន​ផោន ដែល​យើង​កំពុង​ធ្វើ​ជាមួយ​ភាគី​បារាំង​"៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់