1

​ទស្សនិកជន​ទារ​សង​ថ្លៃ​សំបុត្រ​ការប្រគុំ​ត​ម្ត្រី​របស់ Jay Chou ព្រោះ​ច្រៀង​ឮសូរ​ខ្សឹបៗ​

​    ​ហត្ថលេខា​ជាង ១៥០០ ត្រូវបាន​ប្រមូល​សម្រាប់​ញត្តិ​តាម​អន​ឡាញ​មួយ​ដើម្បី​ស្វះស្វែង​រកប្រាក់​សំណង​ពី​ការប្រគុំ​តន្ត្រី The Invincible របស់​តារាចម្រៀង Jay Chou នៅ​កីឡដ្ឋាន National Stadium ប្រទេស​សឹង្ហ​បុរី​កាលពី​ថ្ងៃទី ០៣ ខែកញ្ញា​នេះ​។​

​    ​ការដាក់​ញត្តិ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Goh Ying Sheng នៅឯ​វេ​ប​សាយ www.gopetition.com កាលពី​ថ្ងៃទី ៤ ខែ​នេះ​។ គាត់​ចង់បាន​សំណង​ដែល​ធ្វើឡើង​ដោយ​អ្នករៀបចំ​ការប្រគុំ​តន្ត្រី​គឺ​ក្រុមហ៊ុន Multimedia Entertainment និង​មជ្ឈមណ្ឌល Singapore Sports Hub ដើម្បី​ផ្តល់​ចម្លើយ​ចំពោះ​ស្តង់ដារ​ការប្រគុំ​តន្ត្រី​អន់​ច្រំ​ដែល​នៅឯ​កីឡដ្ឋាន National Stadium​។ សំបុត្រ​សម្រាប់​ការប្រគុំ​តន្ត្រី​ទោល​នោះ​ត្រូវបាន​លក់​អស់​ជាមួយ​ហ្វូងមនុស្ស​ចំនួន ៤ ម៉ឺន​នាក់​។ សំបុត្រ​មានតម្លៃ​ពី ៩២ ដុល្លារ និង ៣៤២ ដុល្លារ (​បូករួម​ទាំង​ថ្លៃ​កក់​)​។​

​    ​លោក Goh វ័យ ២៨ ឆ្នាំ មិនបាន​រំភើប​នឹង​ការប្រគុំ​តន្ត្រី​នេះឡើយ​ព្រោះ​ឆ្លងកាត់​បទពិសោធន៍​ការប្រគុំ​តន្ត្រី Opus 2 របស់ Jay Chou កាលពី​ឆ្នាំ ២០១៤ កន្លងទៅ គាត់​មិន​ពេញចិត្ត​សោះឡើយ​ដោយសារ​សំឡេង​ច្រៀង​ស្តាប់​ឮសូរ​ខ្សឹបៗ​។​

​    ​ចំពោះ​ការសម្រេចចិត្ត​ចាប់ផ្តើម​ដាក់​ញត្តិ​នេះ លោក​បាន​និយាយថា "​ច្រើនដង​ហើយ ដែល​យើង​ជា​អតិថិជន​អស់សង្ឃឹម​ចំពោះ​ស្ថានភាព​បែប​នោះ​។ អ្វីដែល​យើង​ធ្វើបាន​គឺ​ត្អូញត្អែរ​តាម​អន​ឡាញ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា គេ​គិត​រឿង​លុយ​ជាសំខាន់ ព្រោះ​ពួកគេ​គិតថា​យើង​មិនអាច​ធ្វើ​អ្វី​បានទេ​"​។​

​    ​គាត់​បាន​បន្ថែមថា "​នៅ​កម្រិត​អប្បបរមា សំណង ៥០% គឺ​សម​ហេតុ​សម​ផល​ណាស់​។ តាមន័យ​បច្ចេកទេស យើង​បាន​ជះ​លុយ​សម្រាប់​អ្វីដែល​យើង​មិន​ទទួលបាន​ពី​ការប្រគុំ​តន្ត្រី​នេះ​"៕

ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់