adverise with khmeread 1

សត្រូវ​ចាស់​បង្កទំនាស់​ដូច​កូនក្មេង​ផ្អើល​ពេញ​សន្និសីទ UEFA! Mourinho៖ អង្គុយ​ក្បែរ​បាន​អត់​?, Wenger៖ ទាល់តែ​យូរ​!

    ​គ្មាន​សញ្ញាណ​ណាមួយ​អំពី​ជម្លោះ​រវាង​លោក Jose Mourinho និង Arsene Wenger ស្ងប់ស្ងាត់​នោះទេ បន្ទាប់ពី​គ្រូ Arsenal បាន​បដិសេធ​អតីត​គ្រូ Chelsea អង្គុយ​ជិត​ខ្លួន​នៅឯ​សន្និសីទ UEFA​។​

​    ​យោងតាម​វេ​ប​សាយ​អេ​ស្ប៉ា​ញ Marca បាន​អះអាងថា លោក Mourinho បានមក​យឺត​នៅពេល​លោក Sir Alex Ferguson កំពុង​ថ្លែង​សុន្ទ​ករ​ថា​។​

​    ​ដោយ​ឃើញ​កៅ​ទំនេរ​មួយ​នៅក្បែរ​លោក Wenger គ្រូបង្វឹក​បិសាច​ក្រហម​បច្ចុប្បន្ន​រូបនេះ​បាន​សុំ​អង្គុយ​ក្បែរ​ដែរ ប៉ុន្តែ​ដោយ​មិន​ខ្ចី​មើលមុខ អ្នកចាត់ការ​កាំភ្លើង​ធំ​បាន​ឆ្លើយតប​ថា "​អត់​ទេ​! វា​មិនអាច​ទៅរួច​ទេ​"​។ លោក Wenger ត្រូវបាន​ចាត់ទុកថា បានឈ្នះ​ជម្លោះ​មួយ​នេះ ខណៈ​គ្រូបង្វឹក​ដទៃទៀត​នៅក្នុង​បន្ទប់​បាន​សើច​ឱ្យ​លោក Mourinho​។​

​    ​អ្នក​ទាំងពីរ​ចាប់ផ្តើម​សង្គ្រាមពាក្យសម្តី​មកទល់​បច្ចុប្បន្ននេះ​នៅពេល​លោក Wenger បាន​រិះគន់​ស្ទីល​បិទ​របស់ Mourinho កាលពី​ខែសីហា ឆ្នាំ ២០០៥ ថា "​ខ្ញុំ​ដឹងថា យើង​រស់នៅក្នុង​ពិភព​មួយ​ដែល​មានតែ​អ្នកចាញ់ និង​អ្នកឈ្នះ ប៉ុន្តែ​នៅពេល​កីឡា​ជំរុញ​ទឹកចិត្ត​ក្រុម ដែល​មិន​ព្រម​លេង​បុក​គិតតែ​ពី​បិទ នោះ​កីឡា​នឹង​ស្ថិតក្នុង​គ្រោះថ្នាក់​"​។​

​    ​ពីរ​ខែ​ក្រោយមក អតីត​គ្រូបង្វឹក Chelsea រូបនេះ​បាន​បាញ់​ចំៗ​វិញ​ថា "Wenger មាន​បញ្ហា​ពិតប្រាកដ​មួយ​ជាមួយ​យើង ហើយ​ខ្ញុំ​គិតថា គាត់​គួរតែ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Voyeur (​អ្នក​លួច​មើល​គេ​ផ្សំ​ដំណេក​)​។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​មើល​អ្នកដទៃ​។ មាន​មនុស្ស​ខ្លះ​ដែល​នៅពេល​ពួកគេ​នៅផ្ទះ ហើយ​មាន​កែវ​យឺត​ដ៏​ធំ​មួយ​ដើម្បី​មើល​ផ្ទះ​អ្នកដទៃ​ថា​តើ​មាន​អ្វីខ្លះ​កំពុង​កើតឡើង​។ Wenger ច្បាស់​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួកគេ​នោះ​។ វា​គឺជា​ជំងឺ​មួយ​"៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់