adverise with khmeread 0

ញាក់សាច់! កីឡាករមួយតារាងបូកចូលគ្នាថ្លៃកប់ពពក គ្រាន់តែក្រុមយក្ស Manchester ប៉ះគ្នា

    ​សាច់រឿង​របស់ Jose Mourinho និង Pep Guardiola គឺ​ផ្ទុយគ្នា​ស្រឡះ​។  ប៉ុន្តែ​ទោះ​ពួកគេ​មិនដឹង​ពី​រឿងនេះ​ក្តី ប៉ុន្តែ​អ្នក​ទាំងពីរ​មាន​ភាពស្រដៀងគ្នា​តាមរបៀប​ផ្សេងទៀត​ជាច្រើន​។​

​    ​គូប្រជែង​ដ៏​ក្លាំងក្លា​ទាំងពីរ​នេះ​គឺ​អ្នក​ស្រឡាញ់​ភាពល្អ​ឥតខ្ចោះ​ដូចគ្នា​។ អ្នក​ទាំងពីរ​ស្អប់​ពាក្យ​ថា​បរាជ័យ​។ ហើយ​អ្នក​ទាំងពីរ​នឹង​ចំណាយ​ប្រាក់​ធំ​នៅឯ​ក្លឹប​របស់​ពួកគេ​រៀងៗ​ខ្លួន​នៅក្នុង​គោលបំណង​ដើម្បី​កសាង​ក្រុម​ឱ្យមាន​មុខមាត់​ដ៏​ធំ​មួយ​។​

​    ​វា​ជា​មូលហេតុ​ដែល​អំឡុង​ថ្ងៃ​សៅរ៍​នៅឯ​ទឹកដី Old Trafford តម្លៃ​ខ្លួន​របស់​សមាជិក​ក្រុម​ទាំងពីរ​ក្នុងជំនួប Manchester Derby​នឹងមាន​តម្លៃ​លើ​ពី​ចំនួន ៥០០​លាន​ផោន​។ តួលេខ​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ប៉ុន្តែ​ក្រុម​ណា​ដែលមាន​កីឡាករ​សរុប​ថ្លៃ​ជាងគេ​?

​    ​ខាងក្រោម​នេះ​គឺជា​តម្លៃ​ខ្លួន​កីឡាករ​នីមួយៗ​របស់​ក្រុម​ទាំងពីរ និង​តម្លៃ​សរុប​របស់​ក្រុម​ទាំងពីរ​៕

Manchester United

- David De Gea - ១៧,៨​លាន​ផោន​

- Antonio Valencia - ១៦​លាន​ផោន​

- Eric Bailly - ៣០​លាន​ផោន​

- Daley Blind - ១៣,៨​លាន​ផោន​

- Luke Shaw - ៣០​លាន​ផោន​

- Paul Pogba - ៨៩​លាន​ផោន​

- Marouane Fellaini - ២៧,៥​លាន​ផោន​

- Juan Mata - ៣៧,៥​លាន​ផោន​

- Wayne Rooney - ២៥,៦​លាន​ផោន​

- Anthony Martial - ៥៧,៦​លាន​ផោន​

- Zlatan Ibrahimovic - គ្មាន​តម្លៃ​ខ្លួន​

តម្លៃ​សរុប​កីឡាករ​របស់​បិសាច​ក្រហម​៖ ៣៤៤,៨​លាន​ផោន​

Manchester City

- Claudio Bravo - ១៧​លាន​ផោន​

- Bacary Sagna - គ្មាន​តម្លៃ​ខ្លួន​

- John Stones - ៤៧​លាន​ផោន​

- Nicolas Otamendi - ២៨,៥​លាន​ផោន​

- Gael Clichy - ៧​លាន​ផោន​

- Fernandinho - ៣៤​លាន​ផោន​

- Raheem Sterling - ៤៩​លាន​ផោន​

- David Silva - ២៤​លាន​ផោន​

- Kevin De Bruyne - ៥៥​លាន​ផោន​

- Nolito - ១៣,៨​លាន​ផោន​

- Kelechi Iheanacho - គ្មាន​តម្លៃ​ខ្លួន​

តម្លៃ​សរុប​កីឡាករ​របស់​មេឃ​ខៀវ​៖ ២៧៥,៣​លាន​ផោន​

​តម្លៃ​រួម​៖ ៦២០,១​លាន​ផោន​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់