adverise with khmeread 1

កាយវិការតស៊ូរបស់អត្តពលិកពិការជើងវ័យចំណាស់ម្នាក់នេះបានធ្វើឱ្យទស្សនិកជនហើបគូថពីកៅអីគ្រប់គ្នានៅថ្ងៃបើកឆាកអូឡាំពិកជនពិការនៅរីយ៉ូ

    ​ជាមួយ​ស្នូរ​សំឡេង​ចម្រៀង​របាំ​សាំ​បា អម​ជាមួយ​ការបាញ់​កាំជ្រួច និង​ការអបអរ​ពី​មនុស្ស​ចំនួន​ដប់​ម៉ឺន​នាក់​ក្នុង​ពហុ​កីឡដ្ឋាន Maracana ទីបំផុត​ព្រឹត្តិការណ៍​កីឡា​ប៉ា​ឡាំ​ពិ​ក​ទីក្រុង​រី​យ៉ូ​២០១៦ ត្រូវ​បើក​ជា​ផ្លូវការ​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​    ​ហើយ​មុន​ពេលដែល​ទស្សនិកជន​ជាង​មួយ​ពាន់​លាន​នាក់​ដែល​កំពុង​អង្គុយ​ទស្សនា​នៅលើ​កញ្ចក់​ទូរទស្សន៍ អ្នកស្រី Marcia Malsar បានបង្ហាញ​ឱ្យឃើញថា មូលហេតុ​អ្វី​បានជា​ព្រឹត្តិការណ៍​នេះ​គួរឱ្យ​ស្រឡាញ់​ពេញចិត្ត ហើយ​អត្ត​ព​លិ​ក​នីមួយៗ​គឺ​ពិតជា​គួរឱ្យ​គោរព​។​

​    ​អតីត​អត្ត​ព​លិ​ក​ប្រេ​ស៊ី​ល​រូបនេះ បាន​រអិលដួល​នៅលើ​ទីលាន​ក្នុង​កីឡដ្ឋាន​ដែលមាន​ភ្លៀង​ធ្លាក់​ជោគជាំ បន្ទាប់ពី​អ្នកស្រី​ទទួល​កាន់​បន្ត​នូវ​ភ្លើង​គប់​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្នុង​ពហុ​កីឡដ្ឋាន Maracana Stadium​។​

​    ​ដោយមាន​ការអបអរ​សាទរ​និង​ទះដៃ​បាន​បន្លឺឡើង អតីត​ម្ចាស់​មេដាយមាស​រូបនេះ​បាន​ងើបឈរ​ដោយ​ខ្លួនឯង​ទាំង​ជើង​ពិការ និង​ខំប្រឹង​រត់​កាន់​ភ្លើង​គប់​បណ្តាក់​បន្តទៀត ពិតជា​គួរឱ្យ​គោរព​បំផុត​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់