0

ហួសចិត្ត! អាជ្ញាកណ្តាលស្រីម្នាក់នេះផ្អាកការប្រកួតកណ្តាលទី ក្រោយឮគេស្រែកប្រាប់ឱ្យគាត់ទៅ "លាងចាន"

    ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ អាជ្ញាកណ្តាល​ស្រី​ឈ្មោះ Marta Galego បាន​ផ្អាក​ការប្រកួត​មួយ​ក្នុង​លី​ក​លំដាប់​ទី​ពីរ​របស់​ជនជាតិ​កាតា​ឡាន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​អ្នកទស្សនា​ប្រកាន់​ភេទ​ម្នា​ក់បាន​ប្រាប់​នាង​ឱ្យទៅ "​លាងចាន​"​។​

​    ​ការប្រកួត​រវាង UE Valls និង Cambrils Unió ត្រូវបាន​ផ្អាក​អស់​ប៉ុន្មាន​នាទី ខណៈដែល​នាង Galego បាន​បញ្ជា​ឱ្យមាន​ការបណ្តេញ​អ្នកគាំទ្រ​ចេញពី​ទីលាន​។​

​    ​អ្នកគាំទ្រ​ដទៃទៀត​នៅឯ​ការប្រកួត​មួយ​នេះ​បាននាំគ្នា​សាទរ​ការសម្រេចចិត្តរ​បស់​អាជ្ញាកណ្តាល​រូបនេះ ហើយ Galego បានកំណត់​អត្តសញ្ញាណ​ជាស្រេច​ទៅលើ​អ្នកគាំទ្រ​ដែល​បាន​រំខាន​កាតព្វកិច្ច​របស់​នាង ខណៈដែល​ឧបទ្ទវហេតុ​មួយ​នេះ​ក៏​នឹងត្រូវ​បញ្ជូនទៅ​កាន់​សហ​ព័ន្ធ​បាល់ទាត់​កាតា​ឡាន Catalan Football Federation ក្នុងប្រទេស​អេ​ស្ប៉ា​ញ​សម្រេច​ចាត់ការ​ផងដែរ​៕

 

ប្រភព៖ TheSun

មតិយោបល់