adverise with khmeread 14302652 1054720664642848 1155818482 n

ដីនាយកសាលាវិទ្យាល័យពាមរាំងស្ថិតក្នុងចំណោមដីពលរដ្ឋមួយចំនួនបាក់ចូលទន្លេនៅខេត្តកណ្តាល (មានវីដេអូ)

    កណ្ដាល ៖ មានករណី​​បាក់​ច្រាំងទន្លេ​កាលពីវេលា​ម៉ោង១១ និង៤០​នាទី ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ២០១៦ ចំណុច​ភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្ដាល។

    ប៉ូលិសនិយាយថា ករណី​បាក់​ច្រាំងទន្លេនេះ មានបណ្តោយ​ប្រមាណ​ជាង ២០០​ម៉ែត្រ និង​ជម្រៅ​ចូលមក​ផ្លូវជាតិ កន្លែង​បាក់​ខ្លាំង ប្រវែងប្រមាណ​២០ ម៉ែត្រ បណ្តាល​ឱ្យ​បាក់​ចូលក្នុង​ទឹក​រួមមាន​៖ ​រោង​ចំបើង០១​ខ្នង​, ​រោង​គោ០១​ខ្នង​, ផ្ទះបាយ០១​ខ្នង​ និងបង្គន់​អនាម័យ០១​ខ្នង​។

    ប៉ូលិសបន្ដថា ប្រជាជនបាននាំគ្នា​រុះរើ​ផ្ទះ​ចំនួន​១២​ខ្នង និង​ដី​បាក់​ចូលដល់​ក្នុងផ្ទះ ០៤​ខ្នង សរុប​១៦​ខ្នង បច្ចុប្បន្ន​កម្លាំង​មាន​សមត្ថកិច្ច នគរបាល ប៉េអឹម អាជ្ញាធរ​ស្រុក ឃុំ​-​ភូមិ និង​ក្រុមយុវជន​កំពុង​ជួយ​អន្តរាគមន៍​រុះរើ​ផងដែរ។ 

    ប៉ូលិសបន្តទៀតថា ផ្ទះ​ដែល​រងគ្រោះ​ដោយសារ បាក់​ច្រាំងទន្លេ​រួមមាន​៖ ១- ផ្ទះ​លោក មួន វុ​ធ នាយក​សាលា​វិទ្យាល័យ​ពាម​រាំង​, ២- ផ្ទះ​លោក សេង ស្រូ​យ​​, ៣- ផ្ទះ​លោក មួន ចិត្ត​, និង៤- ផ្ទះ​លោកស្រី ជា ស៊ី​ណូ​។

    ​សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​កម្លាំង​មាន​សមត្ថកិច្ចកំពុងធ្វើការ​អន្តរាគមន៍ និង​រង់ចាំ​សង្គ្រោះ​ក្នុងករណីនេះ៕​

 

adverise with khmeread

មតិយោបល់