adverise with khmeread Pep and iniesta

Andres Iniesta: Pep Guardiola នឹងទទួលបានជោគជ័យនៅក្របខណ្ឌ PL

          ខ្សែការពាររបស់ក្លឹប Barcelona កីឡាករ​ ​Andres Iniesta វ័យ​៣២​ឆ្នាំបាន​គាំទ្រ​អតីត​គ្រូបង្វឹក​លោក Pep Guardiola ដែលបាន​មកចូល​រួម​ជាមួយ​ក្លឹប Man City កាល​ពីរដូវ​ក្តៅ​នេះ​បន្ទាប់ពី​ចាកចេញពី​ក្លឹប​ Bayern Munich ហើយ​ថា គ្រូ​បង្វឹក​រូបនេះ​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្របខណ្ឌ​ PL។

          Iniesta ដឹងច្បាស់ទេថា​ តើ​គ្រូបង្វឹក​រូបនេះ​ប្រឹងប្រែង​យ៉ាងណា ដើម្បី​កែ លម្អ​​ស្ថានភាព​នៅ​ពហុកី​ឡាដ្ឋាន Etihad ។ Iniesta ​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ Barcelona នៅពេល​លោក Guardiola ចូល​ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន The Nou Camp កាលពីឆ្នាំ​២០០៨​ដែលដណ្តើម​បាន​ពាន១៤​ក្នុង ​បួន​រដូវ​កាល​ជាមួយ​ Barcelona និងក្លាយជា​គ្រូបង្វឹក​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ក្លឹបនេះ។

          Iniesta បាន​និយាយថា លោក Pep ដឹងពីរបៀបសម្រប​ខ្លួន​នៅ​ក្របខណ្ឌ​PL ។ គាត់មាន​បទ​ពិសោធ​គ្រប់គ្រាប់ដើម្បីសម្របខ្លួន​ទៅនឹង​ឆាកជីវិត​នៅក្រប​ខណ្ឌ​ថ្មីនេះ។ គាត់នឹងឆ្លងកាត់​ការ​ប្រកួត​ជាមួយ​ក្រុម​​ Man Utd ​លើក​ដំបូង​នៅ​ពហុកីឡាដ្ឋាន​ Old Trafford នៅ​ថ្ងៃសៅរ៍​នេះ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់