adverise with khmeread Roy and tony

ក្លឹប West Bromwich ទាក់ទងលោក Roy Hodgson ទុកដើម្បីជំនួសលោក Tony Pulis

          ប្រសិនបើ​លោក Tony Pulis លាលែងពីក្លឹប West Bromwich មែននោះ លោក Roy Hodgson នឹងក្លាយ​ជា​បេក្ខភាព​នាំមុខ​គេ​ក្នុងកា​រជំនួស​តំណែងនេះ​។ លោក Roy គឺជា​បេក្ខភាព​ដែល​គេ​ចង់​បាន​មក​ដឹកនាំ​ក្លឹប West Bromwich​ បន្ត។

          ក្លឹប West Bromwich បានទាក់ទងអតីត​គ្រូបង្វឹក​ជម្រើស​ជាតិ​អង់​គ្លេស​រូបនេះ​និងបានសួរនាំថា តើ​លោក​ចាប់អារម្មណ៍​វិល​មក​កាន់​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​ដែរឬយ៉ាងណាក្នុងករណី​លោក Tony Pulis លាលែង​ពី​តំណែង។

          ក្លឹប West Bromwich អះអាងថា លោក​ Pulis នឹង​បន្ត​ដឹកនាំ​ទៀត បើទោះបីជា​គ្រូបង្វឹក​រូបនេះមិនសប្បាយ​ចិត្ត​ចំពោះ​កង្វះសកម្មភាព​អំឡុង​រដូវ​កាល​ទិញដូរ​កីឡាករក៏ដោយ។

          ក្លឹប West Bromwich ​មាន​ការ​បារម្ភ​ថា គ្រូបង្វឹក​សញ្ជាតិ​វ៉េល លោក​ Pulis ​អាចនឹងលាលែងដោយសាគ្រូបង្វឹក​រូបនេះមិនសប្បាយ​ចិត្ត​ចំពោះ​កង្វះសកម្ម​ភាព​​អំឡុង​រដូវ​កាល​ទិញដូរ​កីឡាករ ដែល​ធ្វើ​ឲ្យក្លឹបនេះបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះលោក Roy។

          លោក Roy វ័យ​៦៩​ឆ្នាំ​ ​ធ្លាប់ដឹកនាំក្លឹបនេះ​ទទួល​បា​នជោគជ័យកាលពី​ឆ្នាំ​២០១២​មុនពេល​លោកលាលែងទៅដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​។ មាន​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ Chinese Super League បាន​ផ្តល់​​ការងារ​ឲ្យ​លោកតែ​ប៉ុ​ន្មានថ្ងៃ​ បន្ទាប់ពី​លោកលាលែង​ពី​តំណែង​គ្រូបង្វឹក​អង់គ្លេស ប៉ុន្តែលោកដូច​ជា​មិន​អន្ទះសារទទួលយកការងារទេ ហើយលោកកំពុងលំហែរកាយ៕

adverise with khmeread

មតិយោបល់