708112 1

Crystal Palace ជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Mathieu Flamini

          ទោះបីជា​ទីផ្សារទិញ​ដូ​រកីឡាករ​បានបិទទ្វារហើយ​ក៏ដោយ ក៏កីឡាករ Mathieu Flamini អតីត​ខ្សែ​បម្រើ​ក្លឹប Arsenal ចាប់ផ្តើម​ត្រួត​ពិនិត្យ​សុខ​ភាព​នៅ​ក្លឹប Crystal Palace ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​​របស់​ខ្លួន។ 

          Flamini ជាកីឡាករដែល​គ្មាន​ភ្នាក់​ងារ​ហើយនៅទំនេរ ធ្វើឲ្យក្លឹប​ Crystal Palace បាន​ទុក​កៅអី​សម្រាប់​កី​ឡាករ​រូបនេះ​នៅ​ក្នុង​ក្រុម​ជម្រើ​ស​២៥​នាក់។​លោក Steve Parish ជា​សហនាយក​ក្លឹប​នេះបាន​បង្ហើ​ប​ប្រាប់​ថា កីឡាករ​បារាំង​រូប​នេះ​ជិតចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ហើយ។

          លោក Parish បាននិយាយថា “​វាទំនងជា​កើត​ឡើង​។ វាហាក់​ដូចជា​យើង​កំពុង​ធ្វើ​ការងារ​នេះ។​ គាត់គ្មានភ្នាក់ងារ​ទេ ហើយ​យើង​មាន​កន្លែងសម្រាប់គាត់​នៅ​ក្នុង​ក្រុម​ជម្រើស​របស់​យើង”៕

ប្រភព៖ Mirror

មតិយោបល់