Stoke city vs chelsea capital one cup

Eden Hazard ចាក់​អំបិល​លើ​ដំបៅ​របស់ Jose Mourinho

    ​Eden Hazard បានបង្ហាញ​គោលបំណង​វាយប្រហារ​ទៅលើ Jose Mourinho ដោយ​ទទូចថា ការគ្រប់គ្រង​ក្រុម​របស់ Antonio Conte បានធ្វើឱ្យ​ក្រុម Chelsea ល្អប្រសើរ​យ៉ាងខ្លាំង បន្ទាប់ពី​រដូវ​កាល "​ដ៏​អន់​"​។​

​    ​តោ​ខៀវ​បច្ចុប្បន្ន​បាន​ចូលរួម​នៅលើ​ទី​កំពូល​នៃ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ហើយក៏​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​បី​ផ្សេងទៀត​ប៉ុណ្ណោះ​ដែលមាន​ពិន្ទុ​ពេញ​ក្នុងការ​ប្រកួត​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។​

​    ​កាលពី​រដូវ​កាល​មុន​ក្នុង​ជា​ម្ចាស់​ការពារ​ជើងឯក ពួកគេ​ឈ្នះ​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​ពី​ការប្រកួត​ចំនួន​ប្រាំ​លើកដំបូង​របស់​ពួកខ្លួន​ក្រោម​ការដឹកនាំ​របស់  Mourinho ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​ខែធ្នូ​ឆ្នាំមុន​។​

​    ​Hazard បាន​បញ្ជាក់ថា "Conte បានដាក់​ជំនឿ​ចិត្ត​ទៅលើ​កីឡាករ ហើយ​បច្ចុប្បន្ន​យើង​ពិតជា​ល្អ បន្ទាប់ពី​រដូវ​កាល​ដ៏​អន់​កាលពី​ឆ្នាំមុន​"​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក ដែល​ធ្លាក់​ទម្រង់​លេង​កាលពី​រដូវ​កាល​មុន​រូបនេះ អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ពីរ​គ្រាប់​ជាស្រេច​នៅក្នុង​ការប្រកួត​ចំនួន​បី​លើក​របស់​ពួកគេ​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​គឺ​តែងតែ​ជា​កីឡាករ​ដដែល​មួយរូប ប៉ុន្តែ Conte ដឹង​ពី​របៀប​ដើម្បី​ធ្វើឱ្យ​កីឡាករ​បញ្ចេញ​សមត្ថភាព​លេង​ដល់​កម្រិត​កំពូល​របស់ខ្លួន​”៕ 

មតិយោបល់