adverise with khmeread Nintchdbpict000264589045 e1473268170649

Marcus Rashford នឹង​វិល​ទៅ​ឈុត​ធំ​នៃ​ជម្រើសជាតិ​អង់គ្លេស​វិញ ក្រោយ​បង្ហាញ​ភាព​អស្ចារ្យ​នៅ​ក្រុម​អាយុ​ក្រោម ២១ ឆ្នាំ​

    ​Marcus Rashford នឹង​ជាប់​ឈ្មោះ​ក្នុង​ជម្រើសជាតិ​ឈុត​ធំ​អង់គ្លេស​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Sam Allardyce ឡើងវិញ​។ នេះ​បើ​យោងតាម​វេ​ប​សាយ TheSun​។​

​    ​ខ្សែប្រយុទ្ធ​កំពុង​រះ​យ៉ាង​ឆាប់រហ័ស​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់ Hat-trick សម្រាប់​ឈុត​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ​របស់​ជម្រើសជាតិ​អង់គ្លេស​នៅក្នុង​ការប្រកួត​ឈ្នះ ៦-១ ទៅលើ​ប្រទេស​ន័​រវេ​សកាល​ពីថ្ងៃ​អង្គារ​កន្លងទៅ​។ 

​    ​ហើយបី​គ្រាប់​នេះ​អាច​គ្រប់គ្រាន់​ដើម្បី​បញ្ចុះបញ្ចូល Allardyce ថា​តារាបាល់ទាត់​វ័យ ១៨​ឆ្នាំ​រូបនេះ គួរតែ​ត្រូវដាក់​បញ្ចូល​សម្រាប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup នៅ​ខែ​ក្រោយនេះ ដែល​ពួកគេ​នឹងត្រូវ​ជួប​ជាមួយនឹង​ប្រទេស​ម៉ា​ល់តា (Malta) និង​ស្លូ​វេ​នី​នោះ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់