Crsrhjjweaann w

គីម ជុង​អ៊ុន​ណែនាំ​មន្ត្រី​ឱ្យចេញ​អប់រំ​ប្រជាជន​កុំឱ្យ​និយាយ​ដៀមដាម​ខ្លួន ពុំ​នោះទេ​នឹង​ប្រឈម​វិធានការ​ក្តៅ​

    ​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​បាន​ហាមប្រាម​ប្រជាជន​របស់ខ្លួន​ពី​ការប្រើ​ពាក្យ​ចំអក ពាក្យបញ្ឈឺ​ក្នុងការ​សន្ទនា​របស់​ពួកគេ​ប្រចាំថ្ងៃ​។​

​    ​ការចំអកឡកឡាយ​ការដឹកនាំ​មេដឹកនាំ​ផ្ដាច់ការ​រូបនេះ​ដោយផ្ទាល់​ឬ​ប្រយោល​នឹងមិន​អាច​អត់ឱន​ទោស​ឱ្យ​ជាដាច់ខាត​។ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail ដែល​ដកស្រង់​ប្រភពពី​វេ​ប​សាយ​កូរ៉េខាងជើង​។​

​    ​អាជ្ញាធរ​កូរ៉េខាងជើង​បាននិងកំពុង​ប្រមូល​ប្រជាជន​ទ្រង់ទ្រាយ​ធំ​មក​ស្តាប់​ការព្រមាន​នេះ​។ ប្រភព​មួយ​ក្នុង​ខេត្ត Janang ជាប់​ព្រំដែន​ប្រទេស​ចិន​បាន​ប្រាប់​វេ​ប​សាយ RFA's Korean Service ក្នុង​សប្ដាហ៍​នេះ​ថា "​មន្ត្រី​សន្តិសុខ​រដ្ឋ​ម្នាក់​បានរៀបចំ​ការជួប​ជុំ​ជាមួយ​ប្រជាជន​ដោយផ្ទាល់​ដើម្បី​ព្រមាន​អំពី​ការធ្វើ​ចំណាត់ការ​ក្តៅ​ពី​សំណាក់​មនុស្ស​មកពី​ក្រុម​បង្ក្រាប​ការបះបោរ​ផ្ទៃក្នុង​"​។​

​    ​"​ចំណុច​សំខាន់​នៃ​ការព្រមាន​នេះ​គឺ បិទមាត់​របស់​អ្នក​ឱ្យ​ជិត​"​។ នេះ​បើ​យោងតាម​ប្រភព RFA's Korean Service៕

ប្រភព៖ Daily Mail

មតិយោបល់