adverise with khmeread 14287483 1054757384639176 2121798473 n

រថយន្ត​កុងតឺន័រ​បើក​កិនបុរស​​ជិះ​កង់ម្នាក់​​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័មនៅ​ខេត្តពោធិ៍សាត់​

    ​ពោធិ៍សាត់​ ​៖ រថយន្ត​កុងតឺន័រ​ដឹកទំនិញ​ប្រភេទ​ធុន​ធំ​បើក​បុក​បុរស​ម្នាក់ ខណៈ​កំពុង​ជិះ​កង់​ឆ្លងផ្លូវ​ដួល​កិន​បែក​ខួរ​ស្លាប់​ភ្លាម​ ​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​រង្វង់​មូល​ផ្តិល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលៀប ក្រុង​-​ខេត្តពោធិ៍សាត់​។​

​    ប៉ូលិសនិយាយថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​កង់​តាម​បណ្តោយ​ផ្លូវ​មកដល់​ចំណុចកើតហេតុ​ក៏​បត់​ឆ្លងផ្លូវ។ លុះ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ប្រភេទ​ដឹកទំនិញ​ធុន​ធំ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-2426 បើក​ក្នុង​ទិ​កដៅ​ស្រប​ទិសគ្នា​មកដល់​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​ជនរងគ្រោះ​រួច​កិ​ច​បែកក្បាល​ចេញ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែម្តង ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​

​    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើការ​វាស់វែង​៕​

adverise with khmeread

មតិយោបល់