adverise with khmeread Download %281%29

សុខន Bruno ក្លាយជា​អគ្គរដ្ឋទូត​ប្រចាំ​ទីក្រុង Longville ដោយសារ​រឿង​ដ៏​អស្ចារ្យ​ដែល​មនុស្ស​ទូទៅ​ធ្វើ​មិនបាន​ដូច​វា​

    ​ឆ្កែ​តែងតែមាន​ម្ចាស់ ហើយ​ឆ្មា​តែងមាន​មនុស្ស​យកមក​ឱប​ស្និទ្ធ ចំណែកឯ Bruno វិញ​គ្មាន​ម្ចាស់​ទេ​។​

​    ​វា​ជា​ឆ្កែ​មួយ​ក្បាល​ដែល​គ្មាន​ម្ចាស់ ប៉ុន្ដែ​មនុស្ស​ពេញ​មួយ​ទីក្រុង​តូច​នេះ​គឺជា​ម្ចាស់​វា​ទាំងអស់ ដែល​មើលថែ​វា​រាល់ថ្ងៃ​នៅពេល​វា​ដើរ​ពេញ​មួយ​ទីក្រុង Longville រដ្ឋ Minnesota ប្រទេស​អាមេរិក​។​

​    ​ឆ្កែ​ឈ្មោះ Bruno ត្រូវបាន​គេ​រកឃើញ​នៅ​មាត់​ទ្វារផ្ទះ​របស់លោក Debbie និង លោក Larry Lavallee នៅពេល​មនុស្សម្នា​ក់បាន​ឃើញ​វា​ជា​កូន​ឆ្កែ​តូច​មួយ​នៅ​ច្រក​ផ្លូវ​ចូល​ផ្ទះ​របស់​អ្នក​ទាំងពីរ​។​


​    ​
​    ​ពួកគេ​បាន​និយាយថា វា​មិនមែនជា​ឆ្កែ​របស់​ពួកគេ​ទេ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ពួកគេ​បាន​យក​ឆ្កែ​នោះមក​ចិញ្ចឹម និង​បានដាក់​ឈ្មោះ​ឱ្យ​វា​ទៀត​។​

​    ​ប៉ុន្ដែ Bruno គឺជា​ឆ្កែ​ឯករាជ្យ​មួយ​។ Debbie និង Larry និយាយថា វា​ព្យាយាម​រត់គេច​ពី​ច្រ​វ៉ា​ក់រប​ស់វា បិះ​នឹង​ដាច់​ក​ថែមទៀត​។​

​    ​ដូច្នេះ​ពួកគេ​ក៏​សុខចិត្ត​ដោះលែង​វា និង​បាត់​តាំងពី​ពេល​នោះមក​។ បន្ទាប់មក​គាត់​បានឃើញ​វា​ត្រាច់ចរ​ដើម្បី​ស្វាគមន៍​មនុស្ស​ពេញ​មួយ​ទីក្រុង​នេះ​។​

​    ​រាល់ថ្ងៃ Bruno ដើរ​រយៈ​ចម្ងាយ ៦,៥ គីឡូម៉ែត្រ ក្នុង​ទីក្រុង Longville ជា​កន្លែង​វា​ដើរ​សួរសុខទុក្ខ​មនុស្ស​គ្រប់គ្នា​តាម​ហាង កន្លែង​រកស៊ី ផ្ទះ​ប្រជាជន និង​អាគារ​សារ​ធារ​ណ​ដដែលៗ​រៀងរាល់ថ្ងៃ​។​

​    ​Patrick Moran ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​បាន​និយាយថា "Bruno គឺជា​មិត្ត​របស់​ពួកយើង​។ យើង​បាន​មើលថែ​វា​តាម​ដែល​យើង​អាច​ធ្វើបាន​។ កាលពី​សប្ដាហ៍​មុន​វា​បានមក​ទីនេះ និង​នៅ​ប្រហែល​មួយ​ម៉ោង​កន្លះ​ទៅ​ពីរ​ម៉ោង​"​។​

​    ​វា​វង្វេង​ក្នុង​ទីក្រុង​នេះ ហើយ​ចាប់ផ្ដើម​ឃើញ​នៅ​ផ្សារ​ទំនើប ជា​កន្លែង​ដែល​មនុស្សម្នា​ក់បាន​ឱ្យចំ​ណី​វា​ច្រើនៗ​រៀងរាល់ថ្ងៃ​។​

​    ​ឥឡូវនេះ​ទីក្រុង​នេះ​បាន​សង់​រូបសំណាក​វា​ដើម្បី​ជា​កិត្តិយស​មួយ​ជូន​វា​ទៀតផង ដោយ​ហៅ​វា​ថា​ជា សុនខ​និង​អគ្គរដ្ឋទូត​ប្រចាំ​ទីក្រុង "Longville"៕ 

ប្រពភ៖ metro

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់