កីឡាការីនីវ៉ៃក្នុងទ្រង់សញ្ជាតិអាមេរិកនាង Ronda Rousey បានធ្វើឲ្យប្រុសៗឈ្លក់វង្វេងពេលថតក្នុងឈុតហែលទឹកពណ៌ខ្មៅសម្រាប់ទស្សនាវដ្តី Sports Illustrated Swimsuit ឆ្នាំ ២០១៥។
ការថតបែបនេះបានធ្វើឱ្យប្រិយមិត្តគាំទ្រនាងមានការសង្ស័យថា កំពូលកីឡាការិនីវ៉ៃក្នុងទ្រង់នៃក្របខ័ណ្ឌ UFC រូបនេះប្រហែលជាប្រកួតបានតិចតួចណាស់ក្នុងឆ្នាំ ២០១៦ ព្រោះនាងជាប់រវល់ជាមួយនឹងអាជីពថ្មីក្នុងវិស័យបង្ហាញម៉ូដរបស់នាង។
កីឡាការីនីវ័យ ២៨ ឆ្នាំមកពីរដ្ឋ California រូបនេះបានថតរូបក្នុងឈុតប៊ីគីនីដ៏សិចស៊ីនេះនៅលើកោះ Captiva ដោយជាងថតរូបដ៏ល្បីឈ្មោះ គឺលោក Walter Iooss Jr សម្រាប់ទស្សនាវដ្តីលេខសម្រាប់ចេញប្រចាំឆ្នាំ ២០១៥ ហើយនាងបានធ្វើឱ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងជំនាញបង្ហាញម៉ូដ ក្រៅពីជំនាញវាយតប់ក្នុងទ្រង់របស់នាង។
កាលពីថ្ងៃពុធកន្លងទៅ កំប៉េះគូទរបស់នាង Rousey បានក្លាយជាប្រធានបទក្តៅមួយនៅលើបណ្តាញសង្គម បន្ទាប់ពីនិពន្ធនាយកទស្សនាវដ្តីនេះគឺលោកស្រី MJ Day បានយករូបនាងបង្ហោះចូល Instagram ហើយវាបានធ្វើឲ្យអ្នកនៅលើបណ្តាញសង្គមនេះទប់អារម្មណ៍មិនបានឡើយជាមួយនឹងរូបភាពដ៏ស៊ិចស៊ីរបស់កីឡាការីនី Ronda Rousey ដោយម្នាក់ៗសុទ្ធតែពោលពាក្យសរសើរគ្រប់ៗមាត់៕
នាង Rousey (ឆ្វេង) រងរន្ទះជើងរបស់គូប្រកួតអំឡុងការប្រកួត UFC នាពេលកន្លងមក
