adverise with khmeread 14303915 1054787987969449 1961030596 o

ប្អូនថ្លៃ​ប្រុសចិត្តអប្រិយ​វាយ​បងថ្លៃ​ស្រី​ស្លាប់គ្មានមេត្តា

    ​ភ្នំពេញ ៖ មាន​ករណី ប្អូនថ្លៃ​វាយ​បងថ្លៃ​របួសធ្ងន់​កើតឡើង​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​យប់ នៅផ្ទះ​ជនរងគ្រោះ នៅ​ចំណុច​ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រហូតដល់​យប់​ថ្ងៃទី​៧​កញ្ញា​ទើប​ស្លាប់។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រ័ត្ន សៀម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​សាមគ្គី​៣​។ 

    ចំណែក ជនសង្ស័យ​ឈ្មោះ ផាន់ ធឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​(​គ្មាន​) ស្រុកកំណើត​ភូមិ​អង្គ​តា​មាស ឃុំ​ជំ​ទ្រុ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រត់​បាត់។​

    ក្រោយពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​បញ្ជូនទៅ​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​អា​ការៈមិន​ស្រួល​។ រហូតដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់ ជនរងគ្រោះ​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​។ ហើយ​បាន​ដឹក​សព​ជនរងគ្រោះ​មក​ផ្ទះ​នៅ​ភូមិ​សាមគ្គី​៣​វិញ​។ សូមបញ្ជាក់​ជនសង្ស័យ​បាន​យក​បន្ទះ​ដែក​វាយ​ទៅលើ​ក្បាល​របស់​ជនរងគ្រោះ​៕​

adverise with khmeread

មតិយោបល់