adverise with khmeread Unnamed %282%29

ប៉ូលិសខេត្ត​បាត់ដំបងហៅជនសង្ស័យ០២​នាក់​ថា "​ក្រុមចោរឆក់​ដៃ​ស្អិត​"

    បាត់ដំបង ៖ បន្ទាប់ពី​លេចឡើង​នូវ​ករណី (ឆក់​ទ្រព្យ​ស​ម្ប​តិ្ត របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ស្រា​ស្ត ក្រុង ស្រុក​មួយចំនួន​មក) ពិត​ដូច​ការសន្និដ្ឋាន​មែន ផ្តើមចេញពី​ការប្រើប្រាស់​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​​នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០១៦។  

    ប៉ូលិសនិយាយថា នៅវេលា​រសៀលថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០១៦ ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​ដែលមាន​លោក​អនុ​សេនីយ៍ ឈឿង គឹម​សុង ជា​អ្នកដឹកនាំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដៃ​ស្អិត​ក្នុងករណី (ឆក់​ទ្រព្យសម្បត្តិ) ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ​បាន​ ចំនួន០២នាក់ ទី០១.ឈ្មោះ ស៊ីម សុ​ភី ហៅ​ប៉ាវ ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​, និងទី០២.ឈ្មោះ ស៊ីម សុភា ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិអញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

    ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំងពីរ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​ឆក់ ទ្រព្យសម្បត្តិ​ ចំនួន០៦លើក ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 

    បច្ចុប្បន្ន​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវ ជ្រាវ​រក​បក្សពួក​បន្ថែ​ម និង​វត្ថុតាង​នៃ​បទល្មើស​នានា ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់